វៀតណាមម្នាក់ស្លា.ប់និង២នាក់រងរបួសក្នុងហេតុការណ៍នេះ
ខេត្តព្រះសីហនុ ៖ មនុស្សជនជាតិវៀតណាមម្នាក់បានស្លា.ប់
ខេត្តព្រះសីហនុ ៖ មនុស្សជនជាតិវៀតណាមម្នាក់បានស្លា.ប់
ខេត្តព្រះសីហនុ ៖ មនុស្សជនជាតិវៀតណាមម្នាក់បានស្លាប់ និងពីរនាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយរវាងរថយន្ត និងរថយន្តក្នុងទិសដៅស្របគ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១នឹង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១២-២១៣ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបានបង្កដោយរថយន្តជនរងគ្រោះ១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២S-៣៤៤៧ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរឈ្មោះ ដូវ៉ាន់ ទៀន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រ មានអ្នករួមដំណើរចំនួន២នាក់ទី១-ឈ្មោះ ង៉ូ យឿងថៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ និងទី២-ឈ្មោះ ដូ វ៉ាន់តិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ អ្នកទាំងបីស្នាក់នៅរោងចក្រហុកជូ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លុះដល់ចំណុចខាងលើផ្លូវកោងក៏បានរេចង្កូតទៅខាងឆ្វេងដៃបុកពីចំហៀងរថយន្តដឹកឥដ្ឋ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C-៨៦៥៤ មានទិសដៅបញ្ច្រាសគ្នា(អ្នកបើកបរគេចខ្លួនបាត់) ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកបើករថយន្តឈ្មោះ ដូ វ៉ាន់ទៀន ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ រថយន្តទាំង២គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយបន្ត ៕
ចែករំលែកព័តមាននេះ