រថយន្តក្រុងបុកស្ត្រីបីនាក់ម្តាយកូន ដួលបោកក្បាលលើថ្នល់សន្លប់ឈឹង
ខេត្តស្វាយរៀង ៖ រថយន្តក្រុងបុកស្ត្រីបីនាក់ម្តាយកូន រងរបួសបែកក្បាលធ្ងន់ធ្ងរ ហូរឈាមក្រហមច្រាលសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង គួរឲ្យរន្ធត់
ខេត្តស្វាយរៀង ៖ រថយន្តក្រុងបុកស្ត្រីបីនាក់ម្តាយកូន រងរបួសបែកក្បាលធ្ងន់ធ្ងរ ហូរឈាមក្រហមច្រាលសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង គួរឲ្យរន្ធត់
ខេត្តស្វាយរៀង ៖ រថយន្តក្រុងបុកស្ត្រីបីនាក់ម្តាយកូន រងរបួសបែកក្បាលធ្ងន់ធ្ងរ ហូរឈាមក្រហមច្រាលសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង គួរឲ្យរន្ធត់ ខណៈស្ត្រីរងគ្រោះកំពុងបើកបរម៉ូតូឌុបកូនស្រីមកផ្សារជីភូ ដើម្បីទិញអីវ៉ាន់ក៏ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម្តាយខ្ទាចចេញពីរម៉ូតូបោកក្បាលទៅលើថ្នល់ បែកក្បាលរបួសធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ចំណែកកូនស្រីម្នាក់ខ្ទាតចូលក្រោមឡានរបួសធ្ងន់ ម្នាក់ទៀតខ្ទាតចេញក្បែរម៉ូតូរបួសធ្ងន់សន្លប់ឈឹង បន្ទាប់មកប្រជាពលរដ្ឋហៅរថយន្តសាមុយជួយដឹកមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។
ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ កើតឡើងកាលពីរវេលាម៉ោង០១និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៤៨ទៅ១៤៩ ខាងលិចផ្សារជីភូ ស្ថិតនៅភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ម៉ន ដាវី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា រងរបួសបែកក្បាលធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ចំណែកកូនស្រី២នាក់ ១.ឈ្មោះ ខា ស្រីឃុន អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ របួសធ្ងន់ ២.ឈ្មោះ ខា ស្រីឃា អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ របួសធ្ងន់ ។
បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែករថយន្តបង្កម៉ាកហ៊ីយិនដាយ រថយន្តទេសចរណ៍៤២កៅអី ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៧៨៧ ពណ៌ក្រហម ដឹកអ្នកដំណើរនៅលើរថយន្ត ។ សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ បើកបរម៉ូតូពណ៌ខ្មៅមួយគ្រឿង បើកបរឈ្មោះ ម៉ន ដាវី ឌុបកូនស្រី២នាក់ធ្វើដំណើរពីទិសខាងកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏រថយន្តខាងលើ បើកបរដោយឈ្មោះ ឃុត វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តទេសចរណ៍ មានទីលំនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើកបរពីទិសខាងលិចទៅកើត បញ្ច្រាសទិសគ្នាយ៉ាងលឿន ស្រាប់តែរេចង្កូតទៅឆ្វេង បានបុកម៉ូតូស្ត្រីរងគ្រោះបីនាក់ម្តាយកូន ប៉ើងចម្ងាយ៥ម៉ែត្រ ខ្ទាតស្ត្រីរងគ្រោះចេញពីម៉ូតូបោកក្បាលទៅលើថ្នល់ជាតិ របួសបែកក្បាលធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង កូនស្រីម្នាក់ខ្ទាតចូលក្រោមរថយន្តរបួសធ្ងន់ធ្ងរសន្លប់នៅក្រោមរថយន្ត កូនស្រីម្នាក់ទៀតខ្ទាតចេញក្បែរម៉ូតូរបួសធ្ងន់សន្លប់នៅនឹងកន្លែង ។
ចំណែកម៉ូតូត្រូវរថយន្តកិនជាប់ខូចយ៉ាងដំណំ បន្ទាប់មកមហាជនបានព័ទ្ធចាប់អ្នកបើកបររថយន្តបង្ក ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។ ក្រោយពីរធ្វើការវាស់វែងរួច សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ អ្នកបើកបរថយន្តមានល្បឿនលឿនហើយ មិនប្រកាន់ស្តាំ រីឯវត្ថុតាងទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ