អ៊ែនឌី និងពេជ្រ អាវីហ្សា បបោសអង្អែលក្នុងបទចម្រៀង
រាជធានីភ្នំពេញ ៖ តារាសម្តែង និងចម្រៀងលោកអ៊ែន ឌី ត្រូវទស្សនិកជនកត់សម្គាល់ថា
រាជធានីភ្នំពេញ ៖ តារាសម្តែង និងចម្រៀងលោកអ៊ែន ឌី ត្រូវទស្សនិកជនកត់សម្គាល់ថា
រាជធានីភ្នំពេញ ៖ តារាសម្តែង និងចម្រៀងលោកអ៊ែន ឌី ត្រូវទស្សនិកជនកត់សម្គាល់ថា ជាតារាប្រុសមានសំណាងបំផុត ដោយតែងតែថតឈុតឱបរឹតជាមួយតារាស្រីជាច្រើនដួង ដូចជាវីជេអាណូ, បេនីយុាំង, ឌុច លីដា និងនាងវ៉ាង ស្រីណូ ជាដើម ។
ពេលនេះអ៊ែនឌី ថតឈុតស្រើបស្រាលជាមួយតារាស្រីម្នាក់ទៀតហើយ នោះគឺកញ្ញាពេជ្រអាវីហ្សា ។
តារាចម្រៀង និងតារាសម្តែងលោកអ៊ែនឌី ក្រោយពីស្ងប់ស្ងាត់នៅក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តនានា លោកត្រៀមបញ្ចេញបទចម្រៀងមួយបទជាបទចាស់របស់លោកពីមុន តែលើកយកមកផលិតជាថ្មី ។ ការសម្តែងបទនេះលោកអ៊ែនឌី មានឈុតស្រើបស្រាលលើគ្រែជាមួយកញ្ញាពេជ្រ អាវីហ្សា ។
លោកអ៊ែនឌីឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា បទចម្រៀងដែលលោកត្រៀមយកផលិតឡើងវិញគឺបទ «នឹកបង៥០%ផង» ។ បទនេះនឹងកែកុនខ្លះចំពោះបទភ្លេងធ្វើឱ្យស្តាប់ទៅកាន់តែជក់ចិត្ត ។ មិនត្រឹមតែប៉ុណ្ណោះលោកនឹងត្រៀមចេញជា MV ទៀតផង ។
លោកអ៊ែនឌី រំលឹកថា បទចម្រៀង «នឹកបង៥០%ផង» លោកច្រៀងឱ្យផលិតកម្ម «អង្គរវត្ត» កាលពីប្រមាណ១០ឆ្នាំមុន ។ សម្រាប់ការផលិតចម្រៀង និង MV ថ្មីនេះ លោកមិននៅក្រោមផលិតកម្មណាមួយទេ ។
មុននឹងចេញMV លោកអ៊ែនឌីត្រៀមបង្ហាញជូនប្រិយមិត្ត «Trailer» ពិសេសមួយសម្រាប់បទដដែលនេះ ។ ក្រៅពីនេះអ៊ែនឌី ត្រៀមផលិតបទចម្រៀង ថ្មីៗជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ