ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បោះពួយ​ដូច​ហោះ​ទៅ​បុក​រថយន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសស្រាល ខណៈ​ពេល​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គឿ​ង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសស្រាល ខណៈ​ពេល​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គឿ​ង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក CRV មួយ​គ្រឿង ដែល​កំពុង​តែបើ​កបត់​ចូល​ទៅ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ខាង​មុខ​កំ​ពឹត និង​បែក​កញ្ជក់​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​ម៉ូតូ​បាក់​កង់​ខាង​មុខ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ខ្លោងទ្វារ​គណៈបក្ស​ប្រជាជន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក CRV ពណ៌​សម្បក​ឪឡឹក ស្លាក​លេខ ភ្នំពេញ ២H-១១០៩ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បើក​បត់​ឆ្វេង​ក្នុង​បំណង​ចូល​ទៅ​កាន់​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ។ ពេល​ដែល​មក​ដល់ រថយន្ត​ក៏​បាន​បើក​ឆ្លងថ្នល់​បត់​ចូល​យឺត​ៗ លុះ​មក​ដល់​ខាង​មុខ​ក្លោ​ង​ទ្វារ​ចូល​ទៅ​ខាងក្នុង​ស្ទើរតែ​ផុត​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ ១C-៤១១២ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត ចំ​ផ្នែក​ខាង​មុខ​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​អ្នក​បើក​ម៉ូតូ​ខ្ទាត​ទៅ​លើ​រថយន្ត និង​រមៀល​ធ្លាក់​ទៅ​លើ​ដី​បណ្តាល​ឱ្យ​រលាត់​ដៃជើង​រង​របួសស្រាល ចំណែកឯ​រថយន្ត​កំ​ពិត និង​បែក​កញ្ចក់​ខាង​មុខ និង​ម៉ូតូ​បាក់​កង់​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​ឲ្យ​ភាគី​រថយន្ត និង​ម៉ូតូ​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា និង​ដោយសារ​តែ​ភាគី​ទាំង​ពីរ​ស្គាល់គ្នា និង​មិន​ចង់​ឲ្យ​មានការ​រំខាន​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​នោះ ក៏​សុំ​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​ដោយ​ខ្លួនឯង​នៅ​នឹង​កន្លែង​កើតហេតុ ៕