រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្មការិនីរោងចក្រកាត់ដេរយីហោ LUCIDA ប្រមាណ៤៨នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា ដោយមិនដឹងពីមូលហេតុខណៈកំពុងបំពេញការងារ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ សីហា នេះ ។ ពេលភ្លាមៗ តំណាងរោងចក្របានជួយដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមូលមិត្ត ហើយជាង១ម៉ោងក្រោយ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចុះទៅពិនិត្យ ។
បើតាមកម្មករបាននិយាយថា នៅក្នុងរោងចក្រខាងលើ មានកម្មករកម្មការិនីបម្រើការងារសរុបចំនួនជាង៤០០នាក់ ហើយបានដំណើរការជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីកើតឡើងដូចការដួលសន្លប់នេះទែ ។ ដោយឡែក នៅថ្ងៃកើតហេតុខណៈពេលកម្មករទាំងអស់កំពុងធ្វើការ ស្រាប់តែមានកម្មការិនីម្នាក់ដួលសន្លប់ ដែលជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោពេញក្នុងរោងចក្រ ។
ប្រភពដដែលបន្តថា ខណៈនោះកម្មការិនីផ្សេងៗទៀត ហាក់មានអារម្មណ៍តក់ស្លុតនិងរន្ធត់ខ្លាំងពេក ក៏ដួលសន្លប់បន្តបន្ទាប់គ្នារដូករណែល បង្កឱ្យមានការជ្រួលច្របល់ពេញក្នុងរោងចក្រតែម្តង ។
ចែករំលែកព័តមាននេះ