ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​៤​នាក់ ដើរ​បិណ្ឌបាត​តាម​ភូមិ

6 ឆ្នាំ មុន

ខេត្តកំពត ៖ នា​រសៀល​ថ្ងៃ​ទី​១១ សីហា ២១០៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ដងទង់ ខេត្តកំពត បាន​ស្ទាក់​ចាប់​សង្ឃ​ក្លែងក្លាយ

ខេត្តកំពត ៖ នា​រសៀល​ថ្ងៃ​ទី​១១ សីហា ២១០៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ដងទង់ ខេត្តកំពត បាន​ស្ទាក់​ចាប់​សង្ឃ​ក្លែងក្លាយ ដើរ​បិណ្ឌបាត​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ បាន​ចំនួន​៤​នាក់ និង​ដកហូត​សម្លៀក​បំពាក់​ស៊ី​វិល​៤​កំ​ប្លេ​ផង​ដែរ​។

សង្ឃ​ក្លែងក្លាយ​៤​នាក់​នោះ ១.​ឈ្មោះ លឹ​ម ចាន់​វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា ស្រុក​ដងទង់ ២.​ឈ្មោះ អ៊ូ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ស្រុក​ដងទង់ ៣.​ឈ្មោះ អ៊ី​ម ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ និង​៤.​ឈ្មោះ ញិ​ន ខ្នា​ក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រាន​ទុំ ឃុំ​ស្រែ​ជា ស្រុក​ដងទង់​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ទាំង​៤​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ឃើញ​ថា សុទ្ធតែ​មាន​សារធាតុ​ញៀន​៕