ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន​ហា​យ​ឡែ​ន​ឌ័​រ​ព្រលះ​ឡិច​ស៊ី​ស​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មក​ដល់​ចំណុច​ផ្លូវកែង​មិន​បាន​បន្ថយល្បឿន​បណ្តាល

រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មក​ដល់​ចំណុច​ផ្លូវកែង​មិន​បាន​បន្ថយល្បឿន​បណ្តាល​ឱ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​រថយន្ត​ឡិច​ស៊ី​សជន​ជាតិចិន​ចំពាក់​កណ្តាល​ពេញទំហឹង​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ សីហា ត្រង់​ចំណុច​ផ្លូវ​១០១១​កែង​នឹង​ផ្លូវ​១៩៦៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើកបរ​រថយន្ត​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២AD-៧៣៣៨ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០១១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​១៩៦៦ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​២AP-៨៦០៥ បើកបរ​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​កន្លែងធ្វើការ​បំណង​ទៅ​ផ្ទះ​វិញ​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៦៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ក្រពឹត​ទ្វារ​ផ្នែក​ខាងស្តាំ ចំណែកឯ​រថយន្ត​បង្ក​ក្រពឹត​ផ្នែក​ខាង​មុខ តែ​សំណាងល្អ​ដែល​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស តែ​បុរស​ជា​ជនជាតិ​ចិន​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕