ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ដាក់​លក់​ភាគហ៊ុន​នៅ​ចុងខែ​ឧសភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហៅ​កាត់​ថា ក​.​ស​.​ស បាន​ឲ្យ​ដឹង​ថា នឹង​ប្រកាស​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ ដែល​មាន​តម្លៃ​ចាប់ពី​ក្រោម​១​ដុល្លារ ឬ​១​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ភាគហ៊ុន​។

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហៅ​កាត់​ថា ក​.​ស​.​ស បាន​ឲ្យ​ដឹង​ថា នឹង​ប្រកាស​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ ដែល​មាន​តម្លៃ​ចាប់ពី​ក្រោម​១​ដុល្លារ ឬ​១​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ភាគហ៊ុន​។

លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ និង​បទ​បង្ហាញ​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​ដាក់​លក់​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​នេះ​មាន​ចំនួន​២៥% ហើយ​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​ស្ថានភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ល្អ ទាំង​ទំនិញ​ឆ្លងកាត់ និង​ការ​នាំ​ទំនិញ​ចេញចូល​ជាដើម ។ លោក​បន្ត​ថា ៖ « គិត​ត្រឹម​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ កំពង់​ផែ​ទទួល​កំណើន​៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ លើ​សកម្មភាព​ដឹក​ជញ្ជូន និង​លើកដាក់​កុងតឺន័រ » ។

អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​លោក ស៊ូ សុ​ជាតិ ថ្លែង​ថា ខណៈ​មាន​មនុស្ស​ជា​ច្រើន​គាំទ្រ​លេង និង​ទិញ​ភាគហ៊ុន ប៉ុន្តែ​ការ​យល់​ដឹង​របស់​គាត់​នៅ​មាន​កម្រិត ។ ជាមួយ​គ្នា​នេះ លោក​បាន​ស្នើ​ដល់​វិនិយោគិន​សាធារណៈ ដែល​មាន​បំណង​ចង់​ចូលរួម​ការ​ទិញ​ភាគហ៊ុន​ថា សូមកុំ​ទិញ​នូវ​ភាគហ៊ុន​ដែល​យើង​មិនដឹង​ភាគហ៊ុន​ថា ជា​ក្រុមហ៊ុន​អី គួរ​តាមដាន​មើល​ពី​ស្ថានភាព​សុខភាព និង​ប្រវត្តិ​ក្រុមហ៊ុន ។​ល​។

នៅ​ក្នុង​បទ​បង្ហាញ​នា​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​គម្រោង​ប្រើប្រាស់​សាច់ប្រាក់​រំពឹង​ពី​ការ​ទទួល​បាន ការ​បោះផ្សាយ​សរុប​ចំនួន​២៦,៦០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ទិញ​ដី​ធ្វើ​ផែស្ងួត ទិញ​រថយន្ត​ដឹក​កុងតឺន័រ​និង​កន្ទុយ រថយន្ត​ដឹក​កុងតឺន័រ​បំពាក់​ឧបករណ៍​លើកដាក់ QC ទិញ​រថយន្ត​ដឹក​កុងតឺន័រ​ធុន​ធ្ងន់ ទិញ Mobile Cranes ពង្រីក​ផ្លូវ​មុខ​ផែ សាងសង់​ចំណត​ទីលាន​កុងតឺន័រ​ថ្មី​មួយ និង​ពង្រីក​ផ្លូវ​រត់ RTG ។

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​៥ ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដូច​ជា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពង់​ផែ​ភ្នំពេញ ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ ៕