«Sister of the valley» គណៈកម្មការដូនដីសហរដ្ឋអាមេរិក បានដាំកញ្ឆាប្រើជាឱសថ និងផ្តល់កម្លាំងចិត្តដល់ស្ត្រីនៅក្បែរក្រុង Merced ក្នុងតំបន់សេនធ័រ វ៉ាលឡេ ជាផ្ទៃដីកសិកម្មដ៏ធំនៅរដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ។
សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ដូនជី Kate អាយុ៥៨ឆ្នាំ ជាអ្នកបង្កើតសមាគមដូនដី «Sister of the valley» ថ្លែងថា ពួកគាត់មិនប្រកាន់ខ្ជប់លើសាសនាណាមួយទេ ទើបមិនមែនជាក្រុមសាសនា ប៉ុន្តែជាមនុស្សជួយបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គម និងអាចលក់កញ្ឆាបានកាលពីឆ្នាំមុន លក់បានប្រហែល៧៥០.០០០ដុល្លារ ។
លោកយាយ Kate បញ្ជាក់ថា ដូនជីក្លាយជាអ្នកមានសម្ព័ន្ធភាពលើពាណិជ្ជកម្ម និងមានចំណូលពីថ្លៃឈ្នួល ហើយក៏ចង់ល្បីសុសសាយលើផ្នែកនេះ ព្រោះចង់ជួយរំដោះស្ត្រីគ្រប់រូប មិនឱ្យពឹងផ្អែក និងទោរទន់លើអ្នកផ្សេង ៕
ចែករំលែកព័តមាននេះ