ម៉ូតូបុកម៉ូតូពីក្រោយ ស្លា.ប់ម្នាក់រងរបួសធ្ងន់ម្នាក់…!
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង០៣ និង១០នាទីរសៀល
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង០៣ និង១០នាទីរសៀល
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តាយផ្លូវលេខ១៥៣A ត្រង់ចំណុចមុខសាលាបុណ្យជារៅ ស្ថិតនៅក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខណៈជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូបុកគ្នា ក្នុងទិសស្របគ្នាពីលិចទៅកើត។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ១.ជិន សុវណ្ណ អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ រងរបួសបាក់ជើងខ្ទេច និងបែកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះរូបនេះ ជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-6952។ ចំណែកភាគីម្ខាងទៀតឈ្មោះ ឈ្មោះ បូ វ៉ាន់ រងរបួសធ្ងន់ ជិះម៉ូតូម៉ាកឌ្រីម០១២ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-4814 ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
តាមសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូងបានឲ្យដឹងថា ម៉ូតូទាំង២គ្រឿងបានបើកក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានកៀរគ្នាពេញទំហឹង បណ្តាលឲ្យដួលលើគ្នា ហើយកៀបបុរសម្ចាស់ម៉ូតូម៉ាកវ៉េវ បាក់ជើង និងដួលបោកក្បាលនឹងថ្នល់បែកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
រីឯម្ចាស់ម៉ូតូម៉ាកឌ្រីម០១២ ដួលបោកខ្លួនទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទាំង២គ្រឿងរងការខូចខាតមួយចំនួនទៅទុកនៅ អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពបុរសរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ