កញ្ញាឈិត សុវណ្ណបញ្ញា គ្រងតំណែងតួឯកក្នុងរឿងភាគ
រាជធានីភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងល្បីឈ្មោះ ។ ពេលនេះសុវណ្ណបញ្ញា សាកល្បងចូលរួមសម្តែងភាពយន្តភាគដើម្បីឱ្យទស្សនិកជនបានឃើញទេពកោសល្យថ្មីរបស់នាងក្រៅពីចម្រៀង ។
រាជធានីភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងល្បីឈ្មោះ ។ ពេលនេះសុវណ្ណបញ្ញា សាកល្បងចូលរួមសម្តែងភាពយន្តភាគដើម្បីឱ្យទស្សនិកជនបានឃើញទេពកោសល្យថ្មីរបស់នាងក្រៅពីចម្រៀង ។
រាជធានីភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងល្បីឈ្មោះ ។ ពេលនេះសុវណ្ណបញ្ញា សាកល្បងចូលរួមសម្តែងភាពយន្តភាគដើម្បីឱ្យទស្សនិកជនបានឃើញទេពកោសល្យថ្មីរបស់នាងក្រៅពីចម្រៀង ។
ឈិត សុវណ្ណបញ្ញា ដែលចាកចេញពីផលិតកម្មហង្សមាស ចូលផលិតកម្មថោនបានសម្រេចគោលដៅលេចធ្លោសមតាមចិត្តប្រាថ្នា ព្រោះមានបទចម្រៀងចេញច្រើន ។ លើសពីនេះនាងថែមទាំងត្រូវផលិតកម្មថោនបើកឱកាសឱ្យសុវណ្ណបញ្ញាថតភាពយន្តភាគប្រចាំស្ថានីយទូរទស្សន៍មួយទៀតផង កាលពីពេល ថ្មីៗកន្លងមក ។ សម្រាប់ការសម្តែងខ្សែភាពយន្តរបស់តារាចម្រៀងឈិត សុវណ្ណបញ្ញា នេះជាលើកទី២ហើយ ដោយរឿងដំបូងនាងគ្រងតំណែងតួឯកក្នុងរឿង«ទេសចរណ៍ឋាននរក»ជាខ្សែភាពយន្តដុំដាក់បញ្ចាំងនៅតាមបណ្តារោងនានា ។
ឈិត សុវណ្ណបញ្ញា បានចូលរួមក្នុងពិធីក្រុងពលីគ្រងតំណែងជាតួឯកស្រីជាមួយតារាប្រុសលោកខាត់ វៃហាំង ក្នុងរឿង«ពន្លកស្នេហ៍យុវវ័យ»។ ភាពយន្តនេះនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៨នាពេលខាងមុខ ។ នេះជាប្រភេទខ្សែភាពយន្តភាគទី១ហើយ ដែលតារាចម្រៀងឈិត សុវណ្ណបញ្ញា សម្តែងបើទោះជានាងមានបទពិសោធន៍សម្តែងបទចម្រៀងខារ៉ាអូខេជាច្រើនក៏ដោយ ។
ឈិត សុវណ្ណបញ្ញា ឱ្យដឹងថា នេះជាលើកទី២ហើយ ដែលនាងសម្តែងខ្សែភាពយន្តដោយរឿងដំបូងជារឿងដុំ មានចំណងជើងថា«ទេសចរណ៍ឋាននរក» ។ ស្នាដៃទី២ជារឿងភាគដែលនាងពុំធ្លាប់សម្តែងពីមុនមក ។ រឿង«ពន្លកស្នេហ៍យុវវ័យ»បញ្ញាសម្តែងជាតួនិស្សិតដែលមានចំណូលចិត្តជាអ្នកចម្រៀងហើយត្រូវនឹងអាជីពប្រចាំជីវិតរបស់នាង ។ «ត្រូវអាជីពពិតទើបខ្ញុំមិនគិតថាភ័យអ្វីច្រើនក្នុងការថត ។ នាងខ្ញុំទទួលស្គាល់ថាការសម្តែងវាមិនមានលក្ខណៈងាយស្រួលនោះឡើយ ពិសេសការសម្តែងបែបលក្ខណៈជាខ្សែភាពយន្តរឹតតែតម្រូវឱ្យយើងលេងទឹកមុខជាច្រើនទៅតាមឈុតឆាកសម្តែង បូករួមទាំងការចងចាំប៉ារ៉ូលក្នុងសាច់រឿងឱ្យបានល្អ ទើបយើងមើលទៅសម្តែងបែបធម្មជាតិច្រើន ។
នាងខ្ញុំមានតែការខិតខំធ្វើយ៉ាងណាឱ្យសម្តែងបានល្អព្រោះនេះជាបទពិសោធន៍ថ្មីមួយទៀត ដ្បិតតែនាងខ្ញុំមានភាពជោកជាំជាមួយការសម្តែងអស់ជាច្រើនលើកក៏ដោយ តែភាគច្រើនជាការថតបែបខារ៉ាអូខេប៉ុណ្ណោះ ។ អុីចឹងហើយ មានតែសុំការលើកទឹកចិត្តពីបងប្អូនទាំងអស់ជាបន្តទៀត ដើម្បីឱ្យនាងខ្ញុំមានកម្លាំងចិត្តធ្វើយ៉ាងណាឱ្យសម្រេចដល់គោលដៅ ។
ជាពិសេសសូមកុំភ្លេចជួយជាវ និងស្តាប់ចម្រៀង ថ្មីៗរបស់នាងខ្ញុំ នៅក្នុងផលិតកម្មថោនដោយមាន៦បទរួចហើយ ទើបចេញថ្មីក្នុងនោះមានបទម្នាក់ឯង និងបទចាប់ដៃគូជាមួយអ្នកនាងយក់ ឋិតរដ្ឋា ព្រមទាំងចាប់ដៃគូជាមួយលោកសុគន្ឋ ថេរ៉ាយុ ផងដែរ» ៕
ចែករំលែកព័តមាននេះ