លោកជេសុន ស្តេថេម និងគូស្នេហ៍កំពុងមានកូនជាមួយគ្នា
លោក Jason Statham បានប្រកាសដំណឹងល្អរបស់ខ្លួនថា នាង Rosie Huntington Whiteley អាយុ២៩ឆ្នាំ បានពពោះលើកដំបូងជាមួយលោក ក្រោយពីសេពគប់គ្នាអស់រយៈពេល៥ឆ្នាំ ។

តំណាងផ្ទាល់របស់លោក Statham បញ្ជាក់ប្រាប់ «US Weekly» កាលពីពេលថ្មីៗកន្លងមកថា លោក Statham កំពុងក្លាយជាឪពុក ។ តារាសម្តែងផ្នែកវាយតប់ជនជាតិអង់គ្លេសរូបនេះបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ក្នុងអំឡុងថ្ងៃឈប់សម្រាកនាពេលកន្លងមក ។
មានលេចឮពាក្យចចាមអារ៉ាមថា នាង Rosie Huntington Whiteley មានគភ៌មួយរយៈពេលមកហើយ ពិសេសកាលពីខែមុន នាងបានបង្ហាញរូបថតរបស់ខ្លួនពាក់អាវធូររលុងហាក់ដូចជាព្យាយាមបិទបាំង ។ ក្រោយមកទើបនាងប្រកាសដំណឹងល្អនេះដោយខ្លួនឯង ដែលជាកូនលើកដំបូងរបស់នាង ។
នាង Rosie Huntington Whiteley ចាប់ផ្តើមមានឈ្មោះល្បីក្នុងនាមជាតារាបង្ហាញម៉ូដរបស់ Victoria’s Secret ហើយក្រោយមកសម្តែងនៅក្នុងភាពយន្ត ល្បីៗដូចជា«Transformers3: Dark of the Moon»និង «Mad Max Fury Road» ចំណែកលោក Statham ជាតារាសម្តែងខាងវាយតប់ដ៏ល្បីក្នុងពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ