ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចោរ​បាន​២​នាក់ ឆ្លង​ដែន​មក​លួច​ម៉ូតូ​របស់​មន្ត្រី​នគរបាល

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​2​នាក់​ជា​មុខសញ្ញា​ចាស់​ត្រូវ​អស់លក្ខណ៍ ក្រោយ​ឆ្លង​ដែន​ពី​ខេត្តកំពង់ចាម​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ទៀត

ខេត្តក្រចេះ ៖ ជនសង្ស័យ​2​នាក់​ជា​មុខសញ្ញា​ចាស់​ត្រូវ​អស់លក្ខណ៍ ក្រោយ​ឆ្លង​ដែន​ពី​ខេត្តកំពង់ចាម​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ទៀត នៅ​ខាងក្រោយ​ចម្ការ អ្នកស្រុក ព្រែក​ប្រសព្វ ត្រូវ​សមត្ថកិច្ច​ប្រដេញ​ចាប់​ក្របួច​ជាប់ នៅ​ថ្ងៃ​ទី​១៧ មក​រា ២០១៧ ។

លោ​កអេង ហឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ជ្រោយ​បន្ទាយ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច ជា​ម៉ូតូ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ដែល​បាន​ជិះ​ទៅ​មើល​ចម្ការ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មានឈ្មោះ ម៉េ​ង ស្រុង អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ លី លេខ អាយុ​៣៧​ឆ្នាំ ពួក​គេ​ទាំង​ពីរ​មាន​ទីលំនៅ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លោ​កអេង ហឿ​ន បន្ត​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រដេញ​ប៉ផាប់​ចាប់​ពភីង រហូត​ដល់​មានការ​ជួយ​ឡោម​ព័​ទ្ឋ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ក្នុងស្រុក ទើប​ចាប់​បាន​ជនសង្ស័យ​ទាំង​២ ដោយ​រឹបអូស​បាន​ម៉ូតូ​សេរី​ទំនើប​ចំនួន​០៣​គ្រឿង ។ ក្នុង​នោះ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ជិះ​ធ្វើ​សកម្មភាព និង​មួយ​គ្រឿង​ទៀត ជា​របស់​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល ដែល​ពួក​គេ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ត្រែង ។

ទោះជា​យ៉ាងណា​ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ជា​ចោរ​ឆ្លង​ដែន​នេះ ពួកគេនៅ​មិន​ទាន់​បាន​ឆ្លើយ​សារភាព​អ្វី​ទាំងអស់ ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ម៉ូតូ​ទាំង​២​គ្រឿងដែល​ពួក​គេ​ធ្វើ​សកម្មភាព​ គឺលួច​នៅ​កន្លែង​ផ្សេង​គ្នា និង​បាន​ជិះ​មក​ធ្វើ​សកម្មភាព​លួច​បន្ត នៅ​តំបន់​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ​នេះ ៕