Startup Party គឺជាកម្មវិធីជួបជុំ នៃអ្នកដែលមានគំនិតអាជីវកម្មដូចគ្នា អ្នកដែលមានគម្រោងចាប់ផ្ដើមអាជីវកម្មខ្នាតតូច និង សហគ្រិនដែលមានបំណងបង្កើតអាជីវកម្មថ្មី និងមានគំនិតច្នៃប្រឌិតខ្ពស់ដែលបម្រើផលប្រយោជន៍ដល់សហគមន៍ និងមនុស្សនៅជុំវិញខ្លួន។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយ Emerald HUB និង SmallWorld Cambodia និងមានការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនឌីជី អ៊ីនធឺណិត Smart, Amreth និង Sabay Digital Corp.។
គោលបំណងនៃកម្មវិធី គឺបង្កើតបណ្តាញទំនាក់ទំនងសម្រាប់សហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងផ្ដល់ឱកាសដល់សហគ្រិនថ្មីៗទាំងអស់អាចជួបជុំ និងរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកគំនិតអាជីវកម្ម និងការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្ដើមអាជីវកម្មដំបូង ដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា ។
ជាមួយកម្មវិធីនេះ អ្នកចូលរួមមានឱកាសឡើងធ្វើបទបង្ហាញពីគំនិតអាជីវកម្ម សេវាកម្ម ឬផលិតផលរបស់ខ្លួន ស្វែងរកដៃគូអាជីវកម្ម រកអ្នកណែនាំ និងស្វែងរកការវិនិយោគ។ អ្នករៀបចំកម្មវិធីបានអញ្ជើញអ្នកវិនិយោគទុនមកចូលរួម ដើម្បីធ្វើការជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្ម និងសហគ្រិនថ្មីៗផងដែរ។
កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ ២០១៧ (ម៉ោង៥៖៣០នាទីល្ងាច ដល់៨៖៣០នាទីយប់)
ទីកន្លែង ៖ Emerald Hub Co-Working & Startup Space (ជាន់ទី១១ នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ)
អ្នកចូលរួម ៖ និស្សិត វិនិយោគិន និងសហគ្រិនថ្មីៗ ព្រមទាំងអ្នកមានចំណាប់អារម្មណ៍ក្នុងវិស័យជំនួញទាំងអស់ ។
សូមចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណរ ៖ https://goo.gl/dyAca2
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 070-788-490
ចែករំលែកព័តមាននេះ