ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តប៉ះគ្នាពេញទំហឹង កាលពីវេលាម៉ោង០៤ និង០៥នាទីរសៀលថ្ងៃទី០៤ មករា ស្ថិតត្រង់ចំណុចភូមិមួយ ក្នុងឃុំឡាមិញស្រុកបរកែវ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស ធ្ងន់ម្នាក់ ។
ប្រភពឱ្យដឹងថា អ្នកបើកម៉ូតូឈ្មោះរចំ ចប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពូន (ស្លាប់) មានទីលំនៅភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ និងអ្នករបួសធ្ងន់ (មិនស្គាល់អត្តសញ្ញាណ) ។ រីឯអ្នកបើកបររថយន្តបានគេចបាត់ស្រមោល។
ប្រភពបន្តទៀតថា អ្នកបើកម៉ូតូរងគ្រោះរហូតស្លាប់នេះដោយសារតែស្រវឹងស្រា ។ បន្ទាប់ពីធ្វើការវាស់វែងរួច កម្លាំងនគរបាលចរា ចរណ៍ និងកម្លាំងប៉ុស្តិ៍ឃុំឡាមិញ បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិ ។
ទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលខេត្តកំពុងស្រាវជ្រាវរករថយន្តនោះមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ម៉ូតូបើកចេញពីផ្លូវលំមិនប្រយ័ត្នឡើងមកផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទីតាំងខាងលើបុកគ្នាពេញទំហឹងជាមួយរយន្តតែម្តង ៕
ចែករំលែកព័តមាននេះ