ស្ត្រីមេម៉ាយជំពាក់ធនាគារ ទាល់ច្រកផឹកថ្នាំបំពុល សម្លា.ប់ខ្លួនចោលកូន3នាក់
ខេត្តក្រចេះ ៖ នគរបាលស្រុកឆ្លូងបានកំណត់ថា ការស្លា.ប់របស់ស្ត្រីមេម៉ាយម្នាក់ពិតជាដោយសារថ្នាំបំពុលកណ្តៀរ
ខេត្តក្រចេះ ៖ នគរបាលស្រុកឆ្លូងបានកំណត់ថា ការស្លា.ប់របស់ស្ត្រីមេម៉ាយម្នាក់ពិតជាដោយសារថ្នាំបំពុលកណ្តៀរ
ខេត្តក្រចេះ ៖ នគរបាលស្រុកឆ្លូងបានកំណត់ថា ការស្លាប់របស់ស្ត្រីមេម៉ាយម្នាក់ពិតជាដោយសារថ្នាំបំពុលកណ្តៀរ ព្រោះលើរាងកាយសពស្ត្រីរងគ្រោះមិនមានស្លាកស្នាមអ្វីក្រៅពីមានថ្នាំបំពុលកណ្តៀរមួយស្បោងត្រូវបានសមត្ថកិច្ចរកឃើញនៅលើផ្ទះនោះទេ ។
នគរបាលនិយាយថា ស្ត្រីមេម៉ាយរូបនេះឈ្មោះ សន មុំ អាយុ២៦ឆ្នាំ មានកូនប្រុស-ស្រី៣នាក់ រស់នៅភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង បានស្លាប់ក្រោយពីសាច់ញាតិនាំមកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឆ្លូង នារសៀលថ្ងៃទី២៤ ធ្នូ តែមិនអាចជួយសង្គ្រោះជិវិតបានដោយសារតែអាការពុលក្នុងខ្លួនមានសភាពធ្ងន់ធ្ងរខ្លាំង ។
ការស្លាប់របស់ស្ត្រីមេម៉ាយរូបនេះត្រូវបានអ្នកភូមិលើកឡើងថា ជាការលេបថ្នាំបំពុលកណ្តៀរសម្លាប់ខ្លួន ដោយសារតែស្ត្រីរងគ្រោះពិបាកចិត្តរឿងជំពាក់លុយធនាគារច្រើនដោះស្រាយមិនចេញ ។ គេមិនដឹងថា តើស្ត្រីរូបនេះជំពាក់បំណុលធនាគារប៉ុន្មាននោះទេ ? ។
បើតាមការបញ្ជាក់ពីលោក ឆុង តូរ៉ាន អធិការរងនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ក្រោយពីនាំទៅសង្គ្រោះ ហើយការស្លាប់របស់ស្ត្រីរងគ្រោះមិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ គឺបណ្តាលមកពីសារធាតុពុល ព្រោះនៅលើផ្ទះរបស់ស្ត្រីរងគ្រោះ នគរបាលបានឆែកឆេរកឃើញមានថ្នាំបំពុលសត្វកណ្តៀរមួយស្បោងដែលស្ត្រីរងគ្រោះបានយកមកលេបសម្លាប់ខ្លួននៅលើផ្ទះ ៕
ចែករំលែកព័តមាននេះ