ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ផ្តល់​រង្វាន់​ក្នុង​ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ជោគជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ ស៊េរី​ថ្មី​បំផុត Huawei GR5 ឆ្នាំ​2017 ក្រុមហ៊ុន Huawei បាន​ប្រារព្ធ​កម្មវិធី​ជុំ​ជួប​ពិសេស ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នក​សារព័ត៌មាន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ជោគជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ ស៊េរី​ថ្មី​បំផុត Huawei GR5 ឆ្នាំ​2017 ក្រុមហ៊ុន  Huawei បាន​ប្រារព្ធ​កម្មវិធី​ជុំ​ជួប​ពិសេស ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នក​សារព័ត៌មាន និង​ដៃគូរ​សហការ​នៅ​ភោជនីយដ្ឋាន Moon Light កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៦ ។  កម្មវិធី​ជប់លៀង​ដ៏​ពិសេស​នេះ រួម​មាន​វត្តមាន​តារាចម្រៀង តារា​បង្ហាញ​ម៉ូត​ល្បី​ៗ មិត្ត​អ្នក​សារព័ត៌មាន ជាង​ថតរូប​អាជីព ក្រុមការងារ Huawei និង​ដៃគូរ​សហការ​សរុប​ជាង​៧០​នាក់ ក្រោម​ភោជនីយ​អាហារ​ដ៏​ឆ្ងាញ់​ពិសេស​នៃ​កម្រ​គ្រួសារ Huawei ។

លោក ថង សារី ប្រធាន​ផ្នែក​ចែកចាយ​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា គោលបំណង នៃ​ការ​បង្កើត​កម្មវិធី​ជុំ​ជួប​នេះ​ឡើង ដើម្បី​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន ដៃគូរ​សហការ តារាចម្រៀង តារា​ម៉ូ​ដែល និង​ជា​ពិសេស​មិត្ត​អ្នក​សារព័ត៌មាន ជាង​ថតរូប​អាជីព និង ក្រុមការងារ Huawei ដែល​បាន​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន Huawei មានការ​រីក​ចំរើន​ជា​លំដាប់ រហូត​អាច​គ្រង​ដំណែង​លេខ​១ ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ក្នុង​ត្រីមាស​ទី​បី ឆ្នាំ​២០១៦ នេះ ។

«​រីករាយ​បុណ្យ​គ្រី​ស្ត​ម៉ាស និង​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ក្រុមហ៊ុន Huawei សូម​ផ្តល់​រង្វាន់​ធំ Huawei GR 2017, GR5 និង GR5 mini រួម​ទាំង​រង្វាន់ និង​កាដូ​ជា​ច្រើន​ដល់​មិត្ត​អ្នក​សារព័ត៌មាន និង​ដៃគូ​សហការ ដែល​មាន​វត្ត​មាននៅ​ទី​នេះ​» ។ លោក ថង សារី មាន​ប្រសាសន៍​ថា «​ឆ្នាំ​ថ្មី​ៗ រួម​គ្នា​ជា​ថ្មី​ជាមួយ Huawei ដើម្បី​ភាព​ជោគជ័យ​ថ្មី​» ។

លោក ហ៊ឹ​ម វិចិត្រ អ្នក​យក​ព័ត៌មាន​ប្រចាំ​ទស្សនាវដ្តី​អង្គរធំ ដែល​ទទួល​បាន​រង្វាន់​ធំ គឺ Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ក្រោយ​ពី​ការ​ចាប់ឆ្នោត​ផ្តល់​សំណាង​របស់​ថ្នាក់ដឹកនាំ Huawei បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​ពិតជា​មាន ភាព​រំភើប​រីករាយ​ណាស់ ដែល​ខ្ញុំ​បាន​ទទួល​បាន​រង្វាន់​ពិសេស​បែប​នេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Huawei ពីព្រោះ​តម្លៃ​ការងារ​របស់ខ្ញុំ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន Huawei​។ 

កញ្ញា ចរិយា អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស​ថា «​សូម​ជូន​មេដៃ​ដល់ Huawei សម្រាប់​ការ​ផ្ដួចផ្ដើម​កម្មវិធី​ជួបជុំ​ដ៏​ពិសេស​នេះ​ឡើង ។ ចង់​និយាយ​ថា ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជុំវិញ ជា​ពិសេស​គឺ​អ្នក​សារព័ត៌មាន​តែ​ម្តង​»​។

គួរ​រំលឹក​ថា ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​គោរព និង​ឲ្យ​តម្លៃ​រាល់​កិច្ចការ និង​ស្នាដៃ​របស់ មនុស្ស​គ្រប់​រូប ។ នេះ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន Huawei មាន​កិត្តិយស​ដ៏​ល្អ និង​ល្បីល្បាញ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ខណៈ​ពេល​ដែល​ផលិតផល និង​គុណប្រយោជន៍​របស់​ផលិតផល​តែងតែ​អនុលោម​ទៅ​តាម​គោលការណ៍ ម៉ាក​សញ្ញា​របស់​ខ្លួន​៕