ថវិកា២.២៥០ដុល្លារ គឺជាចំនួនដែលបានរៃអង្គាសពីការចុះឈ្មោះរបស់ក្រុមកីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍ Ice Watch Cup 2016 និងបណ្ដាក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ Pocari Sweat ក្រុមហ៊ុន Goodhill នាំចូលផ្ដាច់មុខលើសាប៊ូកក់សក់ Head & Shoulders ព្រមទាំងមានការសហការឧបត្ថម្ភកម្មវិធីពីខាងក្រុមហ៊ុន ឌីជី អ៊ីនធឺណិត ធនាគារ Phillip Bank Plc , ហាង Deluxe Chicken និងពីខាងរោងពុម្ព Cam Idea ដែលបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំផ្ទាល់។
គួររំលឹកផងដែរកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន Watch Empire Co., Ltd បានរៀបចំឲ្យមានសន្និសិទ្ធកាសែតមួយស្ដីអំពីការបើកចាប់ផ្ដើមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយមានឈ្មោះថា «Ice Watch Cup 2016» ។ អស់រយៈជាងពីរខែនៃការប្រកួតកម្មវិធីកីឡាបាល់ទាត់សប្បុរសធម៌ ice watch cup 2016 ដែលមានការចូលរួមជម្រុះ១៦ក្រុមនោះ ទីបំផុតយើងបានរកឃើញម្ចាស់ពានរង្វាន់ គឺលេខ១ បានទៅលើក្រុម vonida ដែលមកពីខាង clinic vonida ឯលេខ២ បានទៅក្រុម let’s go ដែលមកពីខាងស្ថានទូកអាមេរិក ព្រមទាំងលេខ៣ គឺបានទៅលើក្រុម OKF។
លោក សួង ស៊ីម នាយកប្រតិបត្តិក្រុមហ៊ុន Ice Watch បានថ្លែងក្នុងពេលប្រគល់ថវិកាជូនទៅខាងមន្ទីរពេទ្យផងដែរថា «ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ជារឿងល្អមួយដើម្បីជួយដល់ក្មេងៗ និងប្រជាជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ។ មន្ទីរពេទ្យគន្ធបុប្ផាមិនអាចអត់ជំនួយបានទេ មានតែបន្ថែម អីុចឹងសូមឱ្យប្រជាជនខ្មែរទាំងអស់ជួយសង្គមយើង ជួយប្រជាជនយើង។ ម្នាក់ៗតែបន្តិចៗ ១ពាន់រៀល ៤ពាន់រៀល ១ដុល្លារ គឺយើងអាចជួយបានហើយ។ ប្រជាជនយើងមានច្រើនលាននាក់ណាស់។ ថវិកាប្រមូលផ្ដុំឡើងគឺច្រើនមែនទែន ដូច្នេះយើងមានលទ្ធភាពអាចជួយសង្គមយើងហើយ»។ លោកបញ្ជាក់បន្ថែមថា «Ice-watch នឹងបង្កើតឲ្យមានព្រឹត្តិការណ៍ពិសេសផ្សេងៗទៀត ដោយមួយភាគនៃថវិកានឹងរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដាច់ស្រយាល ជាពិសេសនោះក្រុមហ៊ុន នឹងនៅបន្តក្នុងការស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត»។
ចែករំលែកព័តមាននេះ