ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​វៀតណាម​ឆែកឆេរ​ផ្ទះ​អា​ខ្ទើ.យ​យួន រក​ឃើញ​ឧបករណ៍​បម្រើ​ផ្លូវភេទ​ជា​ច្រើន​ទៀត

7 ឆ្នាំ មុន

ក្រុង​ហូ​ជី​មិ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៦ ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​វៀតណាម បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រក​នៅ​ក្នុង​លំនៅ​ឋាន

ហូ​ជី​មិ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ២០១៦ ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​វៀតណាម បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រក​នៅ​ក្នុង​លំនៅ​ឋាន​របស់​ជនសង្ស័យ​ជា​ខ្ទើយ​យួន​ឈ្មោះ ង្វៀ​ន តាំង​ដុ​ង ដែល​ធ្វើ​ទារុណកម្ម​មក​លើ​កុមារ​កម្ពុជា ដើម្បី​រក​ឯកសារ​ពាក់ព័ន្ធ​បន្ថែម ។ ការ​រុករក​ក៏​ប្រទះ​ឃើញ​វត្ថុ​តាង​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង ឧបករណ៍​បម្រើ​ផ្លូវភេទ ។

អាជ្ញាធរ​វៀតណាម​រក​ឃើញ​មាន​ដូច​ជា លិង្គ​សិប្បនិម្មិត ស្រោមអនាម័យ ថ្នាំ និង​ឧបករណ៍​បម្រើផ្លូវភេទ​មួយ​ចំនួន លិខិតឆ្លងដែន សំបុត្រ​រថយន្ត ស៊ី​មកា​ត និង​ឯកសារ​ដែល​បង្ហាញ​ថា អា​ខ្ទើយ​យួន និង​ថៅកែ​ចំការ​កា​កាវ លោក Stefan ជនជាតិ​ហូ​ឡង់ បាន​ឆ្លងកាត់​វៀតណាម​-​កម្ពុជា ច្រើន​លើក​ច្រើន​សារ សម្រាប់​ពេស្យា​កម្ម​ផ្លូវភេទ​ដូច​គ្នា ។

អាជ្ញាធរ​វៀតណាម​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​កន្លែង​ស្នាក់​ជា​ច្រើន និង​ប្រើប្រាស់​ស៊ី​មកា​ត​ជា​ច្រើន របស់​ជនសង្ស័យ​ក្នុង​កំឡុង​ពេល​លាក់ខ្លួន ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​តាមដាន ។ តែ​ទោះជា​យ៉ាងណា រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៨ ធ្នូ នេះ​អាជ្ញាធរ​នៅ​បន្ត​ការ​ស៊ើបអង្កេត​នៅឡើយ ៕