ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ជិះ​ម៉ូតូឌុប​ចៅ បុក​គ្នា​ជាមួយ​រថយន្ត​រង​របួសធ្ងន់​ទាំង​ពីរ​នាក់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ចៅ​របស់​ខ្លួន ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង បញ្ច្រាស​គ្នា​ជាមួយនឹង​រថយន្ត ស្រាប់តែ​ចាំង​ភ្លើង​រថយន្ត ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ជាមួយនឹង​រថយន្ត បណ្តាល​ឱ្យ​ដួល​

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ចៅ​របស់​ខ្លួន ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង បញ្ច្រាស​គ្នា​ជាមួយនឹង​រថយន្ត ស្រាប់តែ​ចាំង​ភ្លើង​រថយន្ត ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ជាមួយនឹង​រថយន្ត បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​ចៅ​បាន​សន្លប់​បាត់បង់​ស្មារតី ហើយ​ត្រូវ​បាន​គេ​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មួយ គា ភេទ​ស្រី អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ចំណុច​ខក​មូស ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​អ្នក​រួម​ដំណើ​ឈ្មោះ វឿ​ង ហុង​លុយ ភេទ​ស្រី អាយុ​១០​ឆ្នាំ រង​របួសធ្ងន់ ត្រូវជា​ចៅ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា ហេតុការណ៍​ខាងលើ​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​មិន​ប្រកាន់​ស្តាំ ដោយ​ស្ត្រី​រង​គ្រោះ​បើកបរ​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ទើប​បណ្តាល​ឱ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​បែប​នេះ​តែ​ម្តង​។

ទោះបីជា​យ៉ាងណា ក្រោយ​ពេល​កើតហេតុ គេ​មិន​ទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ​រថយន្ត​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។  ចំណែក​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ជើង​គោក​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន  ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕