រស់នៅជាមួយប្រពន្ឋខ្មែរ៥ឆ្នាំ បុរសជនជាតិញូហ្សេលែនចង់ដោះដៃ
រាជធានីភ្នំពេញ ៖ បុរសជនជាតិញូហ្សេលែនម្នាក់ យកប្រពន្ធខ្មែរឆ្អែតឆ្អន់ចង់ដោះដៃរត់ចោលដោយគ្មានមូលហេតុ ធ្វើឲ្យខាងស្រីតាម
រាជធានីភ្នំពេញ ៖ បុរសជនជាតិញូហ្សេលែនម្នាក់ យកប្រពន្ធខ្មែរឆ្អែតឆ្អន់ចង់ដោះដៃរត់ចោលដោយគ្មានមូលហេតុ ធ្វើឲ្យខាងស្រីតាម
រាជធានីភ្នំពេញ ៖ បុរសជនជាតិញូហ្សេលែនម្នាក់ យកប្រពន្ធខ្មែរឆ្អែតឆ្អន់ចង់ដោះដៃរត់ចោលដោយគ្មានមូលហេតុ ធ្វើឲ្យខាងស្រីតាមឃាត់សួរនាំនៅមុខស្ថានទូតឥណ្ឌាស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ វិច្ឆិកា២០១៦។
នៅចំពោះមុខសមត្ថកិច្ចនិងពលរដ្ឋដែលឈរមើលហេតុការណ៍នេះ ស្ត្រីខ្មែរជាប្រពន្ឋនោះបាននិយាយថា គាត់រស់នៅជាមួយបុរសជនជាតិខាងលើអស់រយៈពេល៥ឆ្នាំមកហើយ គ្មានសល់អ្វីទាល់តែសោះ ប៉ុន្តែគាត់ចេះតែមាននិស្ស័យអាណិតលើជនបរទេសនោះក៍ចេះតែរួមរស់ជាមួយគ្នារហូតមក។ ម្យ៉ាងទៀតកូនចៅរបស់បុរសខាងលើនៅឯប្រទេសញូហ្សេលែន ចេះតែផ្តាំផ្ញើឲ្យគាត់ជួយមើលឪពុករបស់គេផង ។
គួរបញ្ជាក់ថាបុរសបរទេសខាងលើមានអាយុ៦៦ឆ្នាំ រីឯស្ត្រីខ្មែរមានអាយុជាង៣០ឆ្នាំ ហើយពួកគាត់ទាំងពីរសុំមិនប្រាប់អំពីអត្តសណ្ណាណរបស់គាត់ជាសាធារណៈឡើយ៕
ចែករំលែកព័តមាននេះ