តារា «ហូលីវូដ» មួយចំនួន និងកូនស្រីរបស់ខ្លួនមានទំនោរចិត្តដូចគ្នា ។ តារាទាំងនោះគឺ ៖
១-នាងឃែនដាល ជេនន័រ និងកូនស្រីគ្រីសជេនន័រ ៖
បច្ចុប្បន្នគ្មាននរណាម្នាក់លេចធ្លោជាងម្តាយ និងកូននាងឃែនដាល ជេនន័រ និងកូនស្រីទេ ព្រោះអ្នកទាំងពីរបានតុបតែងឈុតសម្លៀកបំពាក់គួរឱ្យគយគន់ និងមហាជនមានចំណាប់អារម្មណ៍ ។
២-នាងបេលឡា ហាឌីដ និងកូនស្រីយ៉ូឡានដា ហាឌីដ
នាងបេលឡា ហាឌីដ និងកូនស្រីយ៉ូឡានដា ហាឌីឌ បានបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាតមានលក្ខណៈលេចធ្លោប្រហាក់ប្រហែលគ្នា បើនរណាម្នាក់បានឃើញពិតជាពេញចិត្តមិនខាន ។
៣-នាងនិកគី មីណាច និងកូនស្រីឃែរ៉ូល ម៉ារ៉ាច
ប្រហែលជាមហាជននឹកស្មានថា ជាតារាចម្រៀងភ្លោះ តែអ្នកទាំងពីរគឺជាម្តាយ និងកូន តុបតែងឈុតសិចស៊ីដូចគ្នា គឺនាងនិកគី មីណាច និងកូនស្រីឃែរ៉ូល ម៉ារ៉ាច ។
៤-នាងគីម កាដាសៀន និងកូនស្រីន័រវ៉ែស
រវាងនាងគីម កាដាសៀន និងកូនស្រីន័រវ៉ែស មើលទៅកូនស្រីតុបតែងឈុតដ៏លេចធ្លោ ប៉ុន្តែឈុតរបស់អ្នកទាំង២មានលក្ខណៈស្រដៀងគ្នា ។
៥-នាងហ្សូអីុ ក្រាវីត និងកូនស្រី លីហ្សា បូណេត
ចាត់ទុកថាជាម្តាយកូនមានភាពរីករាយស្រស់ស្រាយ ព្រោះក្រៅពីមានមុខមាត់ស្រដៀងគ្នាហើយនោះ ធ្វើឱ្យមនុស្សគ្រប់រូបនឹកស្មានថា ជាបងប្អូនបង្កើត ហើយតុបតែងសក់ស្រដៀងគ្នា គឺនាងហ្សូអីុ ក្រាវីត និងកូនស្រីលីហ្សា បូណេត ។
៦-នាងលីល្លី រ៉ូសដេប និងកូនស្រីវ៉ាណេសសា ផារ៉ាឌីស
លីលី រ៉ូសដេប ជាតារាបង្ហាញម៉ូដឆ្នើម បានដើរតាមគន្លងរបស់ឪពុក គឺលោកចននី ដេប និងនាងវ៉ាណេសសា ផារា៉ឌីស ជាតារាចម្រៀងបច្ចុប្បន្នកំពុងលេចធ្លោ រួមទាំងដើរតាមគន្លងរបស់ឪពុកម្តាយ ។
៧-នាងកាអីុយ៉ា ហ្គើប៊័រ និងកូនស្រីស៊ីនឌី ក្រូហ្វ៊័ត
ទាំងនាងកាអីុយ៉ា ហ្គើប៊័រ និងកូនស្រី គឺជាតារាបង្ហាញម៉ូដ មានសភាពស្រស់ស្រាយ ព្រោះតែការតុបតែងកាយយ៉ាងសិចស៊ី ។
៨-នាងជ័រចៀ ម៉េជែកហ្គ័រ និងកូនស្រីជើរីហល
ទាំងម្តាយ និងកូនជានារីឆ្នើម រំលេចដោយការតុបតែងកាយគ្មានគូប្រៀប គឺនាងជ័រចៀ ម៉េជែកហ្គ័រ និងកូនស្រីជើរីនាល ។
៩-នាងប៊ីយ៉ុនសេ និងកូនស្រីប៊្លូអីុវី កាទ័រ
ស្ត្រីជាម្តាយរំលេចដោយភាពលេចធ្លោ ដែលមនុស្សទូទៅដឹងថានាងជានារីម្នាក់តុបតែងកាយរំលេចនូវភាពឆើតឆាយគ្មានគូប្រៀប ។ និយាយរួមម្តាយ និងកូននេះពេញនិយមលើការតុបតែងឈុតដូចគ្នា ៕
ចែករំលែកព័តមាននេះ