រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ទី២៩ខែតុលា កន្លងមកនេះ Charles&Ketith បានបើកសម្ពោធសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអីុអនម៉ល ។
ជាមួយនឹងហាងថ្មីនេះដែលទំហំ១៦៩ម៉ែត្រការ៉េ បានកើតឡើងពីការឆ្នៃប្រឌិតយ៉ាងទំនើប ប្លែកភ្នែក ហើយមានភាពស្រស់ស្អាតបែបសម័យទំនើប និងបានបង្ហាញនូវភាពល្អឥតខ្ចោះ នៃការស៊ីសង្វាក់គ្នា ។ នៅផ្ទៃខាងក្នុងហាងទាំងមូល មានការតុបតែងប្រកបទៅដោយភាពទាក់ទាញ ស័ក្ដិសមជាមួយនឹងផលិតផលដែលមានភាពស៊ីវិល័យសម្រាប់សុភាពនារីទាន់សម័យ ដែលមានស្បែកជើង កាបូប និងគ្រឿងលម្អជាច្រើនប្រភេទទៀត ។
ជាមួយនឹងភាពរឹងមាំគ្រប់ម៉ូដែលនៃសម្ភារបានជំរុញឱ្យ Charles&Keit ទទួលបាននូវបទពិសោធន៍ថ្មីៗក្នុងការស្វែងរកផលិតផលកាន់តែទំនើប ដែលជាតម្រូវការចាំបាច់សម្រាប់សុភាពនារីទាន់សម័យ ដើម្បីផ្លាស់ប្ដូរការរស់នៅប្រចាំថ្ងៃកាន់តែទំនើបនិងភាពស៊ីវិល័យ ។ ហាងCharles&Keith ក្នុងផ្សារទំនើបអីុអនម៉លសាខាថ្មី មានបើកលក់ចាប់ពីម៉ោង៣រសៀលដល់ម៉ោង៨យប់ ។
ដោយឡែក នៅក្នុងឱកាសសម្ពោធបើកលក់ថ្ងៃដំបូងកាលពីថ្ងៃទី២៩និង៣០ ខែតុលា កន្លងមកនេះ ទទួលបានការគាំទ្រយ៉ាខ្លាំងពីសំណាក់អតិថិជន ។ ជាមួយគ្នានេះ ក៏បានការចូលរួមពីសំណាក់តារាក្នុងស្រុកដែលមានដូចជា NiKi NiKi ,Anna Puca, សុផា លីនដា និងកញ្ញា ម៉ៃ យ៉ា ជាដើម ។ នៅក្នុងឱកាសនោះដែរ រាល់ការទិញទំនិញទាំងអស់ ភ្ញៀវនឹងអាចទទួលបានCable Tag ជាមួយនឹងភេសជ្ជៈ ដែលរៀបចំឡើងដោយហាងកាហ្វេ COSTA ៕
ចែករំលែកព័តមាននេះ