ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ឮ​ចោរលួច​ម៉ូតូ​លួច​ឡាន ចោរ​នេះ​បែរជា​លួច​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ម្ចាស់​ឃ្លាំង​ជី​មួយ​កន្លែង​នៅ​ភូមិ​ញ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ដោយ​ចោទប្រកាន់​ថា​ …

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ម្ចាស់​ឃ្លាំង​ជី​មួយ​កន្លែង​នៅ​ភូមិ​ញ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ដោយ​ចោទប្រកាន់​ថា​ពី​បទ​ចោរកម្ម ។

ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ សិលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កាប់​ទូក សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ត្រូវ​បាន​កម្លាំង​របស់​លោក​ចាប់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ វង អេ​ង​ឃាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ម្ចាស់​ឃ្លាំង​ជី នៅ​ភូមិ​ញ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច​កាមេរ៉ា​នេះ​រួច​មក សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​កាមេរ៉ា​៤​គ្រឿង​នៅ​ជាប់​នឹង​ខ្លួន​របស់​គេ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បំភ្លឺ​ថា រូបគេ​មិន​បាន​លួច​កាមេរ៉ា​ដូច​ការ​ចោទប្រកាន់​នោះ​ទេ តែ​គេ​ទទួលស្គាល់​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​បំបែក​កាមេរ៉ា​នោះ​ឲ្យ​ធ្លាក់​ដល់​ដី​ពិតប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា​ដោយ​ឃើញ​រូបគេ​វាយ​បំបែក​កាមេរ៉ា​ធ្លាក់​ដល់​ដី​ដូច្នេះ​ម្ចាស់​រោង​ជី​ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​ឲ្យ​ចាប់​រូបគេ ដោយ​ចោទប្រកាន់​ថា​ជា​ចោរលួច​ទៅ​វិញ ។

បើ​ទោះជា​ជនសង្ស័យ​មិន​បាន​សារភាព​ក៏​ពិតមែន ក៏​សមត្ថកិច្ច​ក្រុង​ច្បារមន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាត់ការ​បន្ត ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​មួយ​រូប​បាន​បង្ហើប​ថា ជនសង្ស័យ​រូប​នេះ​ក្រោយ​ការ​សាកសួរ គឺ​មើលទៅ​រូបគេ​ហាក់បីដូចជា​មាន​សតិ​មិន​ប្រក្រតី ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​ស្តាប់​ចម្លើយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

មន្ត្រី​ដដែល​បន្ត​ថា បើ​ទោះជា​ជនសង្ស័យ​រូប​នេះ​ធ្វើ​ហាក់បីដូចជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ក្តី​ក៏​សមត្ថកិច្ច​កសាង​ដំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ជា​បន្ត​ទៀត ៕