អនិច្ចា ! លិចទូកមួយគ្រួសារ ស្លា.ប់ស្ទើរតែទាំងអស់
ខេត្តសៀមរាប ៖ មនុស្សក្មេងចាស់ប្រុសស្រី៤នាក់បានស្លា.ប់ ឯ២នាក់ទៀតបានរួចផុតពីសេចក្តីស្លា.ប់ ខណៈនាំគ្នាមួយគ្រួសារ ព្រមទាំងក្មួយ និងចៅ ជិះទូកទៅ …
ខេត្តសៀមរាប ៖ មនុស្សក្មេងចាស់ប្រុសស្រី៤នាក់បានស្លា.ប់ ឯ២នាក់ទៀតបានរួចផុតពីសេចក្តីស្លា.ប់ ខណៈនាំគ្នាមួយគ្រួសារ ព្រមទាំងក្មួយ និងចៅ ជិះទូកទៅ …
ខេត្តសៀមរាប ៖ មនុស្សក្មេងចាស់ប្រុសស្រី៤នាក់បានស្លាប់ ឯ២នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់ ខណៈនាំគ្នាមួយគ្រួសារ ព្រមទាំងក្មួយ និងចៅ ជិះទូកទៅច្រូតស្មៅឱ្យគោ និងបេះផ្កាឈូកនៅវាលស្រែ ។ ហេតុការណ៍លិចទូកស្លាប់ស្ទើរតែមួយគ្រួសារនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរធំ ខាងក្រោយវត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប្រភពពីលោក ឡិន ផាន់ អាយុ៤២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ក្រោយពីច្រូតស្មៅ និងបេះផ្កាឈូកបានហើយ ក៏នាំគ្នាជិះទូកត្រឡប់មកផ្ទះវិញ តែអកុសល្យមានខ្យល់ខ្លាំងបណ្តាលឱ្យទូកលិចតែម្តង ។
ប្រភពបន្តទៀតថា ក្រោយពេលលិចទូកកូនប្រុសរបស់គាត់បានហែលទឹកមកតាមបងប្អូនប្រជាពលរដ្ឋឲ្យទៅជួយសង្គ្រោះ ប៉ុន្តែគួរឲ្យអនិច្ចាគឺជួយបានតែប្រពន្ធរបស់គាត់ដែលតោងទូកជាប់ប៉ុណ្ណោះ ចំណែកជីតា ក្មួយស្រីម្នាក់ និងចៅប្រុស២នាក់បានលង់ទឹកស្លាប់បាត់ទៅហើយ ។
លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានចុះទៅពិនិត្យសាកសព និងធ្វើកំណត់ហេតុរួចរាល់ហើយ ។
លោកបញ្ជាក់បន្ថែមថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នោះមាន ១-ឈ្មោះ ឡិន ផាន់ ភេទប្រុស អាយុ៤២ឆ្នាំ(ត្រូវជាជីតា), ២-ឈ្មោះ ម៉ក់ ស្រីភួង ភេទស្រី អាយុ១៦ឆ្នាំ ជាក្មួយស្រី, ៣-ឈ្មោះ លិន សូណា ភេទប្រុស អាយុ៤ឆ្នាំ ជាចៅប្រុស និង៤-ឈ្មោះ សំណាង វណ្ណៈ ភេទប្រុស អាយុ២ឆ្នាំ ជាចៅប្រុស ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ