រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមិត្ដហ្វូនប្រារព្ធពិធីប្រគល់រង្វាន់ទូរស័ព្ទដៃទំនើបដល់អតិថិជនរបស់ខ្លួនចំនួន៦នាក់ ដែលមានសំណាងឈ្នះពីកម្មវិធីបញ្ចូលលុយឈ្នះ iPhone 6S សម្រាប់ខែសីហា។ ពិធីឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្ដមានលោក ញិន ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន ។
កម្មវិធីបញ្ចូលលុយឈ្នះ iPhone 6S នេះ បានរកឃើញអ្នកមានសំណាងទាំង៦នាក់ ក្រោយពីការចាប់ឆ្នោត២លើក ដែលលើកទី១ ត្រូវបានប្រារឰឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ មានចំនួន៣នាក់ និងលើកទី២មានចំនួន៣នាក់។
អតិថិជនមានសំណាងឈ្នះរង្វាន់មកពីបណ្ដារាជធានី-ខេត្ដចំនួន៦នាក់ រួមមាន ១-បងស្រី អំប៉ូល ពៅ ខេត្តរតនគិរី ២-បងស្រី គឹម ឆេងអន ខេត្តកណ្តាល ៣-បងប្រុស សុខ លីហួរ ខេត្តពោធិ៍សាត់ ៤-បងប្រុស លី វួចលាង ខេត្តកំពង់ធំ ៥-បងប្រុស ផេង ផឿន ខេត្តឧត្តរមានជ័យ និង៦-បងស្រី ប៉ូល សុវណ្ណារ៉ា ខេត្តកំពង់ស្ពឺ។
ក្រោមទឹកមុខញញឹមញញែមអ្នកឈ្នះរង្វាន់ពីកម្មវិធីបញ្ជូលលុយទាំង៦នាក់ បានថ្លែងពីអារម្មណ៍រំភើបរីករាយថា ពួកគេពិតជាសប្បាយចិត្ដខ្លាំងដោយនឹកស្មានមិនដល់ ហើយក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្ដហ្វូនដែលតែងតែផ្ដល់ឱកាសឈ្នះរង្វាន់ដល់អតិថិជនរបស់ខ្លួន។
អ្នកស្រី អំប៉ូល ពៅ នៅខេត្ដរនគិរី បាននិយាយថា «ខ្ញុំរំភើបណាស់។ ខ្ញុំមិនធ្លាប់គិតថា បានឈ្នះរង្វាន់ទូរស័ព្ទអីល្អយ៉ាងនេះទេ។ សុំអរគុណមិត្ដហ្វូនដែលឲ្យ iPhone 6S ខ្ញុំមួយគ្រឿង»។
ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទឈានមុខរបស់មិត្ដហ្វូន លោកអគ្គនាយករង ញិន ឌិនថន ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់នោះ ក៏នៅបន្ដប្ដេជ្ញាចិត្ដខិតខំផ្ដល់អតិថិជននូវសេវាកម្មកាន់តែប្រសើរ បូកបន្ថែមនឹងរង្វាន់លើកទឹកចិត្ដសម្រាប់អ្នកអតិថិជនមានសំណាងថែមទៀតផង។ លោកបានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្នុងការប្រើប្រាស់បណ្តាញទូរស័ព្ទចល័តមិត្តហ្វូន គ្រប់ក្បាលលេខស៊ីមទាំងអស់។
គួរបញ្ជាក់ថា កម្មវិធីចាប់រង្វាន់នេះ គឺត្រូវបានរៀបចំឡើងដើម្បីថ្លែងអំណរគុណទៅកាន់អតិថិជនទាំងអស់ដែលបានជ្រើសរើស និងគាំទ្របណ្តាញទូរស័ព្ទចល័តមិត្តហ្វូនសម្រាប់ការប្រើប្រាស់។
ចែករំលែកព័តមាននេះ