ផ្អើលវត្តបារាយណ៍ ព្រះសង្ឃនិងកូនសិស្ស៣៧អង្គ/នាក់ពុលចង្ហាន់
ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និងកូនសិស្សចំនួន៣៧អង្គ/នាក់ បានពុលចំណីអាហារ បណ្តាលឲ្យចុកពោះ ក្អួតចង្អោរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ …
ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និងកូនសិស្សចំនួន៣៧អង្គ/នាក់ បានពុលចំណីអាហារ បណ្តាលឲ្យចុកពោះ ក្អួតចង្អោរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ …
ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និងកូនសិស្សចំនួន៣៧អង្គ/នាក់ បានពុលចំណីអាហារ បណ្តាលឲ្យចុកពោះ ក្អួតចង្អោរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងខ្លះទៀតកំពុងតែសម្រាកនៅមណ្ឌលសុខភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយរហូតមកដល់ព្រឹកថ្ងៃទី៣០សីហានេះ បានធូរស្រាលហើយ និងត្រៀមនិមន្តត្រឡប់ទៅវត្តវិញផងដែរ ។
លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានយកបាញ់ហយមកប្រគេនព្រះសង្ឃម្តងរួចមកហើយ លុះដល់ព្រឹកថ្ងៃទី២៩សីហា ក៏បានយកចង្ហាន់មកប្រគេនព្រះសង្ឃឆាន់ម្តងទៀត ក្រោយមកស្រាប់តែមានអាការៈចុកពោះ និងក្អួតចង្អោរជាបន្តបន្តបន្ទាប់ រហូតដល់ទៅ៣៧អង្គ/នាក់ ក្នុងនោះមានកូនសិស្ស២នាក់ផងដែរ ។
លោកអធិការនគរបាលស្រុកស្រីសន្ធរ ប្រាប់បន្តទៀតថា ចំពោះព្រះសង្ឃដែលពុលមានលក្ខណៈធ្ងន់ត្រូវបានដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ចំណែកព្រះសង្ឃផ្សេងៗទៀតមិនបានមកដោយសារតែមានលក្ខណៈស្រាល ត្រូវក្រុមគ្រូពេទ្យជាច្រើននាក់បញ្ជូនទៅកាន់មណ្ឌលសុខភាពបារាយណ៍ គឺបានប្រឹងប្រែងសង្គ្រោះដោយបន្តោងសេរ៉ូមដើម្បីបន្សាបជាតិពុល ។
ចំពោះការពុលចង្ហាន់ខាងលើនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាមកពីសម្លស្ងោរស្ពៃជ្រក់ ដែលគេដាំហើយបាញ់ថ្នាំ នៅពេលដែលពលរដ្ឋយកមកស្លមិនបានលាងឲ្យស្អាតល្អ ទើបជាហេតុបង្កឲ្យមានបាតុភាពពុលក្អួតចង្អោរដល់ព្រះសង្ឃជាច្រើនអង្គ តែសំណាងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល ។ នៅព្រឹកថ្ងៃទី៣០សីហានេះ ព្រះសង្ឃដែលពុលចង្ហាន់ទាំងនោះបានធូរស្រាលច្រើនហើយ និងត្រៀមវិលត្រឡប់មកគង់នៅវត្តវិញផងដែរ ។
លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា តាមការដែលមន្ត្រីជំនាញសុខាភិបាលស្រុកស្រីសន្ធរចុះទៅពិនិត្យនោះឃើញថា ការពុលបណ្តាលមកពីស្ងោរស្ពៃជ្រក់ បញ្ហាទាំងនេះត្រូវបានដោះស្រាយទាន់ពេលវេលា គឺគ្រូពេទ្យដាក់សេរ៉ូមឲ្យព្រះសង្ឃរួចហើយក៏មានកម្លាំងឡើងវិញ និងមិនមានក្តីកង្វល់ទៀតទេ ៕
ចែករំលែកព័តមាននេះ