រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រាបៀរអង្គរ បានរៀបចំកម្មវិធីប្រគល់រង្វាន់ម៉ូតូ ទូរស័ព្ទដៃ និងរង្វាន់ប្រាក់លានរៀលជូនដល់អតិថិជនចំនួន ១១រូបដែលបានឈ្នះរង្វាន់ក្នុងកម្មវិធីប្រម៉ូសិនរបស់ក្រុមហ៊ុន ។ កម្មវិធីប្រគល់រង្វាន់នេះបានប្រារព្ធធ្វើឡើងនៅហាងពិភពសាច់អាំង១៦៨ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ កាលពីថ្ងៃទី២០ សីហា ។
តំណាងក្រុមហ៊ុនស្រាបៀរអង្គរបានឱ្យដឹងថា អតិថិជនឈ្នះរង្វាន់ទាំង១១រូប ក្នុងនោះអ្នកឈ្នះរង្វាន់ម៉ូតូឌ្រីមសង់ស៊េរី២០១៦ចំនួន៥រូប អ្នកឈ្នះរង្វាន់ទូរស័ព្ទដៃម៉ាកiPhone 5 ចំនួន៣រូប និងអ្នកឈ្នះរង្វាន់ជាទឹកប្រាក់៥លានរៀលចំនួន៣រូប ។ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូទាំង៥រូបមានឈ្មោះកញ្ញា ណេន សុខនី, លោក ញិភ ស៊ីណាង, លោកញ៉ក ស៊ីវ៉ា, លោកទទួន សារ៉ាត្ថ និងលោក ដេរ ជឿន ។ ចំណែកអតិថិជនដែលឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 5 ទាំង៣រូបមានឈ្មោះ ឌីន លីហេង, ឡុង ង៉ាន់ និងសួរ សុខហេង និងអតិថិជនឈ្នះរង្វាន់ទឹកប្រាក់៥លានរៀល៣រូបមានឈ្មោះ ហូវ វុន, យិន សុខ និងផល ចាន់រិត ។
លោក ញ៉ក ស៊ីវ៉ា មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឱ្យដឹងថា ពីមុន លោកមិនដែលជឿថានឹងមានរង្វាន់ត្រូវមែនទែននោះទេ ការចុះផ្សាយមានរង្វាន់នោះគេគ្រាន់តែចង់ឱ្យយើងទិញផឹកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះលោកជឿថា មានរង្វាន់ពិតមែន ។ ក្រោយពីសម្រាកធ្វើការបើករថយន្តដឹកខ្សាច់ឱ្យគេបានទៅទិញស្រាបៀរអង្គរកន្លះកេសមកផឹកហើយក៏បានត្រូវរង្វាន់ម៉ូតូម៉ាកឌ្រីមសង់ស៊េរី ២០១៦នេះមួយគ្រឿង ។
សូមបញ្ជាក់ថា កម្មវិធីប្រម៉ូសិនរបស់ក្រុមហ៊ុនស្រាបៀរអង្គរកំប៉ុងនេះនឹងនៅតែបន្តផ្ដល់ជូននូវរង្វាន់រហូត ។ ដូច្នេះចំពោះអតិថិជនដែលមិនទាន់បានឈ្នះរង្វាន់សូមកុំអស់សង្ឃឹម នៅតែមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់បន្តទៀត ៕
ចែករំលែកព័តមាននេះ