ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ធាង​ដូង​​សំពីង​សំពោង​បុក​ម៉ូ​តូ​​ដឹក​សាំង​​នៅ​គល់ស្ពាន​សំណាង​ល្អមិន​ផ្ទុះឆេះ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ រថយន្ត​ដឹក​ធាង​ដូង​​មួយ​គ្រឿង កាល​ពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ មិថុនា ​បាន​បុក​ម៉ូតូ​ដឹ​ក​ប្រេង​សាំង​មួយ​គ្រឿង​ក្បែរ​គល់​ស្ពាន​សម្តេច​ហ៊ុន សែន ​សំរោង​ស្ថិត​នៅ​ក្នុង​ឃុំ​អង្គ​​ប្រសែ ស្រុក​រមា​សហែក។ ​ក្នុង​ហេតុ​ការណ៍​នេះ​ គឺ​រថ​យន្ត​ដឹក​ធាង​ដូង​សំពីង​សំពោង​​បាន​ទៅ​បុក​ម៉ូ​តូ​ពី​ក្រោយ​ពេញ​ទឹ​ហឹង

ខេត្ត​ស្វាយ​រៀង ៖ រថយន្ត​ដឹក​ធាង​ដូង​​មួយ​គ្រឿង កាល​ពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ មិថុនា ​បាន​បុក​ម៉ូតូ​ដឹ​ក​ប្រេង​សាំង​មួយ​គ្រឿង​ក្បែរ​គល់​ស្ពាន​សម្តេច​ហ៊ុន សែន ​សំរោង​ស្ថិត​នៅ​ក្នុង​ឃុំ​អង្គ​​ប្រសែ ស្រុក​រមា​សហែក។ ​ក្នុង​ហេតុ​ការណ៍​នេះ​ គឺ​រថ​យន្ត​ដឹក​ធាង​ដូង​សំពីង​សំពោង​​បាន​ទៅ​បុក​ម៉ូ​តូ​ពី​ក្រោយ​ពេញ​ទឹ​ហឹង ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញ​ពី​ម៉ូ​តូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​សន្លប់​ ​និង​ខ្ទាតចេញ​ប៊ី​ដុង​មាន​សាំង​ពេញ​ប្រមាណ២០​ប៊ី​ដុង រីឯ​ម្ចាស់​រថយន្ត​បាន​បន្ថែ​ម​ល្បឿន​បើក​​រត់គេច​តែ​សំណាង​អា​ក្រក់​ធ្លាក់​ចូល​ក្នុង​ស្រែ​​ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​។

តាម​អ្នក​ឃើញ​ហេតុ​ការ​ណ៍​បាន​ឱ្យ​ដឹងថា​ គេ​ឃើញ​បុរស​រង​គ្រោះជិះ​ម៉ូតូ​ដឹក​អី​វ៉ាន់​សំពីង​សំពោង​មក​​ពី​​​ទិស​ខាង​ត្បូង​ លុះ​មក​ដល់​ស្ពាន​សម្តេច​​ហ៊ុន ​សែន​​ សំរោង ​បាន​បើក​យឺត​ៗឆ្លង​​ស្ពាន​ទៅ​ជិត​ផុត​​ហើយ​ក៏​មាន​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង​ដឹក​ធាង​ដូង​សំពីង​​សំពោង​ដែរ​បើក​ស្រប​ទិសគ្នា​ឡើង​ស្ពាន​យ៉ាង​លឿន​។ លុះ​ឆ្លង​ដល់​ក្បាល​ស្ពាន​ផ្នែក​​ខាង​ជើង​ក៏​បើក​វ៉ាម៉ូ​តូ​តែ​មិន​ផុត​ក៏​បុក​ម៉ូត​ូ​ពីក្រោយ​ពេញ​ទំហឹង​។

អ្វី​ដែល​ប្រ​ជា​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​មាន​ការ​ងឿង​ឆ្ងល់​ហើយ​​បង្ហើប​ប្រាប់​កោះ​សន្តិភាព​ គឺអ្នក​បើក​រថយន្ត​និយាយ​ថា គេ​​ដើរ​ប្រមូល​ទិញ​ធា​ង​ដូង​​ពី​​ខេត្ត​ស្វាយ​រៀង​ទៅ​ខេត្ត​កំពង់​ចាម​ ដើម្បី​ធ្វើ​ទ្រើង​ម្រេច​ ក៏​ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​គេ​ឃើញ​រថយន្ត​​ដឹក​ធាង​ដូង​ពី​កំពង់​​ធំ​ចូល​មក​កំពង់ចាម​ ​រួច​ឆ្លង​កាត់ខេត្ត​ព្រៃ​វែង​ចូលមក​ខេត្ត​ស្វាយ​រៀង ហើយ​ពេល​នេះ​គេ​ដឹក ធាង​ដូងចេញ​ពី​ខេត្ត​ស្វាយ​រៀង​ទៅ​ខេត្ត​កំ​ពង់​ចាម​វិញ ដែល​​សង្ស័យ​ថា​ ក្រែង​​ដូច​ម៉ូតូគេ​ដឹក​រុំ​ជិត​ឃើញ​តែការុង​ លុះ​ពេល​ដួល​ទើប​ធ្លាយ​ប៊ី​ដុង​សាំង​។ ឯ​រថយន្ត​ដឹក​ធាង​ដូង​​ក៏គេ​សង្ស័យ​ក្រែង​មាន​អ្វី​បង្កប់​ក្រោម​ធាង​ដូង​ដែរ៕