ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​GGear និង​ក្រុមហ៊ុន​LG រៀប​ដំណើរ​កម្សាន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន GGear និង​ក្រុមហ៊ុន​LG បានដឹង​នាំ​ដៃគូ​ចែកចាយ​ផលិតផល​ម៉ាស៊ីនត្រជាក់​ម៉ាក​LG ចំនួន​១៨ នាក់​ចូលរួម​ដំណើរ​កម្សាន្ត​LG VIP Trip 2016 ទៅ​កាន់​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​៨

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន GGear និង​ក្រុមហ៊ុន​LG បានដឹង​នាំ​ដៃគូ​ចែកចាយ​ផលិតផល​ម៉ាស៊ីនត្រជាក់​ម៉ាក​LG ចំនួន​១៨ នាក់​ចូលរួម​ដំណើរ​កម្សាន្ត​LG VIP Trip 2016  ទៅ​កាន់​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ ។

គោលបំណង​ដំណើរ​កម្សាន្ត​នេះ គឺ​ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​តំណាង​ចែកចាយ​លក់​បន្ដ​ផលិតផល​ម៉ាស៊ីនត្រជាក់ LG ដែល​តែងតែ​ព្យាយាម​ជួយ​ជំរុញ​ម៉ាស៊ីនត្រជាក់ LG នៅ​លើ​ទីផ្សារ​ទៅ​ដល់​អតិថិជន​ក្នុង​ប្រើប្រាស់ និង​ជា​ឱកាស​នាំ​តំណាង​ចែកចាយ​ទាំងអស់​ទស្សនៈកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​នៅ​ប្រទេស​ថៃ ដើម្បី​ទស្សនា​ខ្សែរ​សង្វា​ក់​ផលិតកម្ម​នៃ​ម៉ាស៊ីនត្រជាក់​ជំនាន់​ថ្មី  ហើយនឹង​បន្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ដែល​ជា​តំបន់​ទេសចរណ៍​មាត់សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​ថៃ​ផង​ដែរ ។

ក្រុមហ៊ុន GGear និង​ក្រុមហ៊ុន LG  តែងតែ​រៀបចំ​ដំណើរ​ទស្សនៈកិច្ច​នេះ​ជា​រៀង​រាល់​ឆ្នាំ ដែល​មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​លក់​ផលិតផល​ម៉ាស៊ីនត្រជាក់ LG នៅ​កម្ពុជា ។ ដែល​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​លើក​ដំបូង និង​ឆ្នាំ បន្ទាប់​២០១៤​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍​កោះ jeju រួម​ទាំង​ទីក្រុង​សេ​អ៊ូ​ល ហើយនឹង​ឆ្នាំ​២០១៥ ធ្វើ​ដំណើរ​ទៅ​កាន់​ទៅ​កាន់​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​នៅ​កូរ៉េ​ខាងត្បូង និង​បន្ត​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ប៊ូ​សាន​។ សំរាប់​ឆ្នាំ​ចុង​ក្រោយ​២០១៦ នេះ គឺ​ក្រុមហ៊ុន​បាន​សម្រេច​រៀបចំ​ដំណើរ​កម្សាន្ត VIP Trip ទស្សនៈកិច្ច​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​នៅ​ប្រទេស​ថៃ ៕