រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ក្រុមសាច់ញាតិនាំគ្នាមកគាស់ទ្វារផ្ទះជួលមួយកន្លែង ស្រាប់តែភ្ញាក់ព្រើតប្រទះឃើញសាកសពហើមរលួយ និងមានក្លិនស្អុយអាសោចខ្លាំង ដែលបានចង.កសម្លាប់ខ្លួនមិនដឹងតាំងពីពេលណានោះទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២៨ កក្កដា ២០១៦ ស្ថិតនៅចំណុចផ្ទះជួលជាន់ទី២ ផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ។
ប្រភពឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះស៊ុន សុមនោ អាយុ២៦ឆ្នាំ ជាបុគ្គលិកធនាគារមួយ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ខាងលើ ។
ប្រភពពីឪពុកជនរងគ្រោះបានឱ្យដឹងថា ដោយសារតែបាត់កូនប្រុសដែលមកជួប៣ថ្ងៃហើយមិនដឹងទៅណា ទើបនាំគ្នាមករកដល់ផ្ទះជួលនេះ ក៏ឃើញចាក់សោទ្វារទៀត ។ ដោយឆ្ងល់ពេក ក៏នាំគ្នាកាត់សោចូលទៅមើល ទើបប្រទះឃើញកូនប្រុសចង.កស្លាប់បាត់ទៅហើយ ដោយគាត់ជាឪពុក មិនដឹងពីមូលហេតុនោះទេ ។
តែបើតាមប្រភពពីអ្នកជិតខាងថា គេតែងតែឃើញជនរងគ្រោះដើរទៅលេងល្បែងអ៊ីនធើរណេតមួយកន្លែង ។ ហើយពេលថ្មីៗនេះ មិនដែលឃើញជនរងគ្រោះជិះម៉ូតូទៀត ដោយមិនដឹងថា ម៉ូតូនៅឯណាទេ កត្តានេះហើយត្រូវគេសង្ស័យថា អាចជនរងគ្រោះលង់នឹងល្បែងស៊ីសង ដោះស្រាយមិនចេញ ទើបបញ្ចប់ជីវិតបែបនេះ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ចែករំលែកព័តមាននេះ