ប្រយ័ត្ន ! ស្តាយថ្មីរបស់ក្រុមចោរប្លន់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានរឹតកវាយប្លន់យករ៉ឺម៉កម៉ូតូរហូតបានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានរឹតកវាយប្លន់យករ៉ឺម៉កម៉ូតូរហូតបានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានរឹតកវាយប្លន់យករ៉ឺម៉កម៉ូតូរហូតបានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្តសន្សំកុសល តាមផ្លូវបេតុងលេខ២៤ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សាន ជ័រ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ហើយម៉ូតូដែលចោរប្លន់ទៅម៉ាក វីវ៉ា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1R-2680 ។
តាមសំដីជនរងគ្រោះបាននិយាយថា រូបគាត់បានឌុបជនសង្ស័យ៣នាក់ពីមុខព្រះបរមរាជវាំងទៅម្តុំវត្តសន្សំកុសល ក្នុងតំលៃ២៥០០០រៀល ខណៈដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ដែលជាបក្សពួករបស់ជនសង្ស័យ៣នាក់ដែលជិះនៅលើរ៉ឺម៉កម៉ូតូនោះ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះវ៉ារ៉ឺម៉កម៉ូតូរបស់គាត់ ហើយពេលនោះជនសង្ស័យទាំង២នាក់នោះបានធ្វើជាជ្រុះស្បែកជើង ឃើញដូចនេះរូបគាត់ជាអ្នកបើកម៉ូតូអូសរ៉ឺម៉កបានឈប់ម៉ូតូ ព្រោះខ្លាចបុកអ្នកនៅខាងមុខ ខណៈនោះដែរស្រាប់តែជនសង្ស័យ៣នាក់ដែលនៅអង្គុយលើរ៉ឺម៉កបានយកអាវមករឹតកគាត់ពីក្រោយ ពេលនោះរូបគាត់បានប្រឹងរើបម្រះ និងតដៃជាមួយជនសង្ស័យដែរ តែមិនឈ្នះ ព្រោះជនសង្ស័យទាំង៥នាក់នោះបានព្រួតគ្នាវាយរូបគាត់ទាល់តែចុកឆ្អល់ និយាយលែងចេញ រួចជនសង្សយ័ទាំងនោះបានយករ៉ឺម៉កម៉ូតូរបស់គាត់នាំគ្នាជិះរត់គេចខ្លួនបាត់អស់រលីង ។ ភ្លាមៗនោះគាត់បានរត់រកកន្លែងភ្លឺ ដើម្បីឲ្យប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកមកយកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន ៕
ចែករំលែកព័តមាននេះ