ខេត្តព្រះវិហារ ៖ បុរសម្នាក់ខឹងប្រពន្ធដោយខ្លួនសុំលុយ២ម៉ឺនរៀលមិនបាន ក៏កើតហិង្សាឈានទៅវាយសម្លាប់ដូចសត្វធាតុ កាលពីវេលាម៉ោងប្រហែល១១ថ្ងៃព្រឹកថ្ងៃទី២៨ ឧសភា ២០១១ នៅចំណុចស្រែច្រោះថ្កូវខាងកើត ភូមិអណ្តូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ក្បែរជើងភ្នំត្បែង ភាគខាងលិចចម្ងាយពីភូមិប្រហែលពីរគីឡូម៉ែត្រ ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះតាប់ យុន អាយុ២១ឆ្នាំ មានទីលំនៅភូមិអណ្តូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ចំណែកប្តីជាជនល្មើសឈ្មោះទេស រិត អាយុ២២ឆ្នាំ មានទីលំនៅជាមួយគ្នាខាងលើ។ ប្តីប្រពន្ធទាំងពីរនាក់នេះទើបតែយកគ្នាជាប្តីប្រពន្ធបានប្រហែល៦ខែប៉ុណ្ណោះ មិនទាន់មានកូននៅឡើយទេ ក៏កើតជម្លោះពីរឿងសុំលុយសុំកាក់មិនបាន ប្តីវាយសម្លាប់តែម្តងទៅ…នេះជាទង្វើអាក្រក់ជួជាតិណាស់។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ