F& N បានប្រគល់រង្វាន់ខ្សែ.កមាសទម្ងន់១ជី ចំនួន៣០ខ្សែ លើកទី២ សម្រាប់អតិថិជនខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ឧសភា នៅផ្សារបឹងឈូក ខេត្តបាត់ដំបង។ និងលើកទី៣ សម្រាប់អតិថិជនខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ កាលពីថ្ងៃទី២៩ ឧសភា នៅផ្សារកំពង់ធំ ខេត្តកំពង់ធំ ។
ដើម្បីចូលរួមផ្សងសំណាង អតិថិជនគ្រាន់តែបកសម្បកផលិតផលទឹកដោះគោ ធីផត ទឹកដោះគោ ខាសិន ចំណែកឯទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស សូមកាត់ផ្នែកដែលមានអក្សរអង់គ្លេស រួចហើយសរសេរឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទដាក់ចូលក្នុងធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត។
អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក ព្រោះការចាប់រង្វាន់ និងប្រគល់រង្វាន់លើកទី៤ សម្រាប់អតិថិជនខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មំ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី នឹងធ្វើឡើងនៅថ្ងៃទី១១-១២ មិថុនា នៅផ្សារកំពង់ចាម ខេត្តកំពង់ចាម ។ ដូច្នេះអតិថិជនក្នុងបណ្ដាខេត្តខាងលើ អាចបន្តដាក់សម្បកផលិតផលឲ្យបានច្រើន រហូតដល់ថ្ងៃចាប់រង្វាន់ ដើម្បីទទួលបានឱកាសក្លាយជាម្ចាស់ខ្សែ.កមាសដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ការចាប់រង្វាន់ និងប្រគល់រង្វាន់លើកទី៥ សម្រាប់អតិថិជនខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ និងកោះកុង នឹងធ្វើឡើងនៅថ្ងៃទី២៥-២៦ មិថុនា នៅផ្សារកំពត ខេត្តកំពត។
កាន់តែអស្ចារ្យជាងនេះទៅទៀត F&N នឹងធ្វើការចាប់រង្វាន់ធំ គឺខ្សែ.កមាសទម្ងន់១តម្លឹង ចំនួន១៩ខ្សែ សម្រាប់អតិថិជនទូទាំងប្រទេសក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី០៩ កក្កដា រួចធ្វើការប្រគល់រង្វាន់នៅថ្ងៃទី១៦ កក្កដា ក្នុងកម្មវិធីរាត្រីកម្សាន្ត ស៊ី ធី អិន ។
ចែករំលែកព័តមាននេះ