ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​​! 5គ្រឿង​បុក​​បន្តគ្នា​ខ្ទេច​បែប​​នេះ

7 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល បន្ទាប់​ពី​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បុក​បន្ដ​គ្នា​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​៣០ ឧសភា នៅ​ត្រង់​ចំណោត​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ដ​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល បន្ទាប់​ពី​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បុក​បន្ដ​គ្នា​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​៣០ ឧសភា នៅ​ត្រង់​ចំណោត​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ការ​ឆ្លើយ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក​ដូចនេះ​គឺ​នៅ​ក្រោយ​ហេតុការណ៍​រយៈពេល​ប្រហែលជា​១​ម៉ោង ដោយ​លោក​អះអាង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ពុំ​មាន​មនុស្ស​បាត់បង់​ជីវិត​ទេ តែ​មាន​មនុស្ស​៥​នាក់​ដែល​បាន​រង​របួស​ក្នុង​នោះ​មធ្យម​២​នាក់ និង​របួសស្រាល​៣​នាក់ ។ ជន​រង​គ្រោះ​ទាំងនោះ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​សេ​តេ (​ពេទ្យ​ដើម​ស្វាយ​) ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​របស់​ភាគី​រថយន្ត​រង​គ្រោះ និង​យោង​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​ដែល​ដឹក​ទំនិញ​ចេញពី​កំពង់​ផែ​ទៅ​កាន់​រាជធានី​ភ្នំពេញ នៅ​ពេល​មក​ដល់​ចំណោត​អូរ​ត្រាវ​បាន​បើក​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​តាក់ស៊ី​២​គ្រឿង និង​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​ខ្ទាត​ទៅ​ប៉ះ​ទ្វារ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ ។ បន្ទាប់​មក​រថយន្ដ​កុងតឺន័រ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ផ្លូវ​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ក្រឡាប់​ផ្ងា​ជើង តែ​សំណាងល្អ​អ្នកបើកបរ​ពុំ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច កម្លាំង​ជំនាញ​របស់​លោក បាន​ស្ទូច​រថយន្ត​ទាំង​ប្រាំ​គ្រឿង​យក​មក​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ដោយឡែក​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​អះអាង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ បើ​ទោះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត​ក្តី ក៏​នៅ​ក្នុង​ហេតុការណ៍​នោះ​មាន​មនុស្ស​រង​របួសធ្ងន់​និង​ស្រាល​មិន​ក្រោម​១១​នាក់​ទេ ព្រោះ​នៅ​ក្នុង​រថយន្ត​ទី​១ ម៉ាក​ឡិច​ស៊ីស​RX300 មាន​មនុស្ស​ចំនួន​៦​នាក់​បូក​រួម​ទាំង​អ្នកបើកបរ​ផង ។

ក្នុង​រថយន្ត​ទី​២ ម៉ាក​តូ​យ៉ូតា​មាន​តែ​តៃកុង​ម្នាក់ ។ ក្នុង​រថយន្ត​ទី​៣ ម៉ាក​ទួ​រី​ស មាន​មនុស្ស​ចំនួន​៤​នាក់ ។ ក្នុង​រថយន្ត​ទី​៤ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មាន​ម្នាក់ឯង និង​នៅ​ក្នុង​រថយន្ត​កុងតឺន័រ ពុំ​មាន​តួលេខ​ច្បាស់លាស់​សង្ស័យ​មាន​គ្នា​២​នាក់ តៃកុង និង​ព្រូ ។ ដូចនេះ​បូក​រួម​មនុស្ស​ដែល​នៅ​ក្នុង​ហេតុការណ៍​នេះ មិន​ក្រោម​១១​នាក់​នោះ​ទេ ប៉ុន្តែ​ត្រង់​ថា​របួសធ្ងន់​ប៉ុន្មាន និង​ស្រាល​ប៉ុន្មាន​គឺ​ពួក​គាត់​ពុំ​ដឹង​ច្បាស់​ឡើយ ៕