ខេត្តសៀមរាប ៖ ពហុកីឡដ្ឋានSINGHA (SINGHA STADIUM) នៅតែបន្តនាំមកនូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រកីឡាបាល់ទាត់ ដោយបានធ្វើដំណើរមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែមេសា សម្រាប់ការប្រកួតក្របខ័ណ្ឌ English Premier League រវាងក្រុម Chelsea និងក្រុម Aston Villa ។ ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) ត្រូវបានទទួលស្គាល់ទៀតថា ជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាការផ្សាយបន្តផ្ទាល់កីឡាបាល់ទាត់ ដូចកំពុងទស្សនាការប្រកួត English Premier League ពិតៗនៅលើអេក្រង់ដ៏ធំ ។ នេះជាលើកដំបូងហើយសម្រាប់ខេត្តសៀមរាប ជាមួយបទពិសោធន៍ពហុកីឡដ្ឋានSINGHA (SINGHA STADIUM)ដែលបានផ្តល់នូវភាពរំភើបរីករាយដល់អ្នកគាំទ្រកីឡាបាល់ទាត់ដោយបានទស្សនាការផ្សាយបន្តផ្ទាល់នេះ ។
លោក កែវ សីហា អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានឲ្យដឹងថា៖«មិត្តភក្តិខ្ញុំនៅភ្នំពេញធ្លាប់ប្រាប់ខ្ញុំពីពហុកីឡដ្ឋានSINGHA(SINGHA STADIUM)ហើយខ្ញុំតែងតែចង់ទៅចូលរួម ។ ខ្ញុំពិតជារីករាយណាស់ដែលពហុកីឡដ្ឋាន SINGHA (SINGHA STADIUM)បានសម្រេចចិត្តធ្វើដំណើរមកកាន់ខេត្តសៀមរាប ហើយឥឡូវនេះ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំអាចទទួលបាននូវបទពិសោធន៍ដ៏រំភើបនេះដូចមិត្តភក្តិខ្ញុំនៅភ្នំពេញដែរ» ។
មានអ្នកគាំទ្រច្រើននាក់បានទស្សនាការប្រកួតនេះ និងបានស្រែកហ៊ោកញ្ជ្រៀវគាំទ្រក្រុមដែលខ្លួនពេញចិត្ត ។ ពួកគាត់បានយល់ស្របថា ពហុកីឡដ្ឋានSINGHA(SINGHA STADIUM) គឺជាកន្លែងល្អបំផុតសម្រាប់ទស្សនាការប្រកួត EPL ហើយពួកគាត់ក៏បានរីករាយជាមួយស្រាបៀរ Singha ផងដែរ ។ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សងសំណាង ហើយរង្វាន់ជាច្រើនទៀតពីឆ្នោតកោសពីស្រាបៀរ SINGHA ដូចជាអាវយឺត Chelsea កន្សែង មួក ព្រមទាំងបន្តោងសោ ឆត្រ និងអាវយឺត SINGHA ។
ហើយកាន់តែគួរឲ្យរំភើបទៅទៀតនោះសម្រាប់ការប្រកួត EPL អ្នកគាំទ្រទាំងអស់បាន រីករាយនឹងការប្រគំតន្ត្រីពិសេសពីតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា និងលោកនី រតនា ។
ពហុកីឡដ្ឋានSINGHA (SINGHA STADIUM)ជាកន្លែងល្អបំផុតសម្រាប់ទស្សនា EPL ៕
ចែករំលែកព័តមាននេះ