ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016 បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អច្ឆរិយ​សៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​កក្រើក​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ចាប់​បើក​ឆាក​ដំបូង​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​ស​ប្តា​ហ៍​មុន ដោយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​កក្រើក​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ចាប់​បើក​ឆាក​ដំបូង​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ កាលពី​ស​ប្តា​ហ៍​មុន ដោយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​របាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​សៀម​រាម ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរិវេណ​ខាង​មុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ កាលពី​ថ្ងៃ​ទី​២៥ ដល់​២៦ ខែមីនា ឆ្នាំ​២០១៦ ដោយ​មានការ​ចូលរួម​ពី​ទស្សនិកជន ក្រុម​កីឡាករ​បាល់ទះ និង​អ្នកគាំទ្រ​បាល់ទះ​យ៉ាងច្រើន​កុះករ ។

កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខេត្តសៀមរាប ដែល​ជា​តំបន់​រមណីយដ្ឋាន​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ អាន់​ឆ័​រ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត ។ នៅ​ពេល​ល្ងាច ពួក​គេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​មានការ​បញ្ចុះតម្លៃ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុង​សៀម​រាម​ពីរ​រាត្រី​ជាប់​គ្នា​ជាមួយ​វត្តមាន លោក​ខេមរៈ សេរី​មន្ត ឆាយ វី​រៈ​យុទ្ធ នី​កូ និង តារាចម្រៀង​កំពុង​ពេញ​និយម​ជា​ច្រើន​រូប​ទៀត ។ 

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​សៀមរាប​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយ​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​៣២​ក្រុម ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ប្រចាំ​ខេត្តសៀមរាប បាន​ទៅ​ក្រុម​យុវជន​សៀមរាប ទទួល​បាន​ទឹកប្រាក់​រង្វាន់​១.០០០​ដុល្លារ និង​មេដាយមាស​, ជ័យ​លា​ភី​លេខ​២​បាន​ទៅ​ក្រុម យុវជន​ក្រុង​អង្គរ​A ទទួល​បាន​ទឹកប្រាក់​រង្វាន់​៥០០​ដុល្លារ និង​មេដាយ​ប្រាក់​,​ ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​ក្រុម​កូន​នាគ​ឆ្លង​ដែន ទទួល​បាន​ទឹកប្រាក់​រង្វាន់​៣០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ និង​ជ័យ​លា​ភី​លេខ​៣​ស្ទួន​បាន​ទៅ​ក្រុម​រាជសីហ៍​ឆ្លង​ដែន ទទួល​បាន​ទឹកប្រាក់​រង្វាន់ ៣០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ ។

កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាប់​ទៀត​គឺ កំពង់ចាម បឹង​ស្នាយ ជាប់​ធនាគារ​អេ​ស៊ី​លី​ដា​ពី​ថ្ងៃ​ទី​១-២ មេ​សា ២០១៦ ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ ។

ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់ឆ័​រ https://www.facebook.com/AnchorBeerKH/ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​០៧៧ ៧៧៧ ៩២៨ / ០១២ ៧៩៨ ៥០៤ /  ០៨១ ៨៨៨ ៧៧៩ ៕