ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រាំង​ធុង​បាស់ ​ចាក់​មួយ​ដែក​ស្រួច​លិច​ដល់​​ថ្លើម​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់​ចំ​ចុងដង្ហើម​មួយ​ដែកឆាប​បណ្ដាល​ឲ្យ​រង​របួស​​ធ្ងន់​ ពេល​ដែល​ព្យាយាម​ចូល​ទៅ​ជួយ​មិត្តភក្ដិដែល​ត្រូវ​គេ​ព្រូត​គ្នា​វាយ​នៅ​ក្នុង​រោងការ​មួយ​កន្លែង

ខេត្តបាត់ដំបង​ ៖  បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់​ចំ​ចុងដង្ហើម​មួយ​ដែកឆាប​បណ្ដាល​ឲ្យ​រង​របួស​​ធ្ងន់​ ពេល​ដែល​ព្យាយាម​ចូល​ទៅ​ជួយ​មិត្តភក្ដិដែល​ត្រូវ​គេ​ព្រូត​គ្នា​វាយ​នៅ​ក្នុង​រោងការ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៨​ ​មីនា នៅ​ក្នុងភូមិ​សិរី​វ័​ន្ត ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ ។

​មន្ត្រី​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ជន​រង​គ្រោះ​ឈ្មោះ​ ហេង គ​ន្ធា ​​អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិឃុំ​កើតហេតុ​ខាងលើ ។​ ​រីឯ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ក្រោយ​ពី​បង្ក​ហិ​​ង្សា​​ត្រូវ​បាន​​គេ​ស្គាល់​អត្តសញ្ញាណ​ខ្លះ​ហើយ ​។ ​ជម្លោះ​នោះ​បាន​កើតឡើង​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ដែល​​មាន​​រាំ​លេង​​កម្សាន្ត​​នា​ពេល​រាត្រី​ផង ​​ស្រាប់តែ​មាន​យុវជន​២​ក្រុម​បាន​ប៉ះ​ទង្កិ​ច​ពាក្យ​សម្តី​​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​នៅ​ក្នុង​វង់​រាំ ​។ គ្រានោះ​ជន​រង​គ្រោះ​ដែល​ឈរ​មើល​គេ​រាំឃើញ​គេ​វាយ​មិត្ត​របស់​ខ្លួន​ក៏​ស្ទុះ​ចូល​ទៅ​ជួយ ​ត្រូវ​ភាគី​ម្ខាង​ទៀត​ដក​ដែកឆាប​ចាក់​ទាំង​កំរោល​ចំ​ចុងដង្ហើម​បណ្ដាល​ឲ្យ​របួសធ្ងន់ ​​ហើយ​ក្រុម​ជន​ដៃដល់​ក៏​បាន​ដាក់​មេ​ប្រូច​អស់​ភ្លាម​ៗ​ដែរ ​។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ក្រុម​ជន​ដៃដល់​ទាំងនោះ​នៅ​ក្នុងភូមិ​ស្វាយ​ជួរ ឃុំ​អណ្ដើក​ហែប នោះ​ដែរ​ ។ ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​មិន​មាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​វង់​រាំ​ទេ ​តែ​ដោយសារ​ឃើញ​ជន​មួយ​ក្រុម​ព្រូត​វាយ​លើ​មិត្តភក្ដិ​ខ្លួន ក៏​ស្ទុះ​ចូល​ទៅ​ជួយ​ឃាត់ តែ​ត្រូវ​ក្រុម​បង្ក​នោះ​ចាក់​តែ​ម្ដង​ទៅ ​។  ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ​បន្ទាប់​ពី​ត្រូវ​របួស​ជន​រង​គ្រោះ​បាន​ព្យាយាមរ​ត់រក​គេ​ជួយ តែ​រត់​បាន​ប្រហែល​៧០​ម៉ែត្រក៏​ដួល​សន្លប់ ​ហើយ​ត្រូវ​អ្នក​ភូមិ​ជួយ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​ ៕