ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ទេ​…​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​…!

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​យុវជន​ម្នាក់​យក​ម៉ូតូ​បាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទល់មុខ​

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​យុវជន​ម្នាក់​យក​ម៉ូតូ​បាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទល់មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្បែរ​ប៉ុស្ដិ៍​នគរបាល​បឹង​កក់​២ ប្រហែល​តែ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ។ បើ​តាម​សម្ដី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រួប​គេ​មានឈ្មោះ សំ ពិសិដ្ឋ អាយុ​២៤​ឆ្នាំ ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​អន្ដរជាតិ IFL ឆ្នាំ​ទី​២ ស្នាក់​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​បាន​បន្ថែម​ថា គេ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-5404 ត្រឡប់​មក​ពី​លេង​ផ្ទះ​ម្ដាយមីង​នៅ​អូរ​ឬ​ស្សី ហើយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩២ ពេល​មក​ដល់​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​មាឌធំ​ៗ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​ដេញ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​គេ រួច​បាន​ដក​កាំភ្លើង​មក​គម្រាម ដោយ​គេ​មាន​គ្នា​តែ​ម្នាក់ឯង​មានការ​ភិតភ័យ​ខ្លាំង​ក៏​បាន​ផ្ដួល​ម៉ូតូ រត់គេច​ខ្លួន​ដើម្បី​សុវត្ថិភាព ចំណែក​ជនសង្ស័យ​ក៏​បាន​លើក​ម៉ូតូ​បណ្ដើរ​រត់​បាត់​ស្រមោល ។

បន្ទាប់​ពី​ជួប​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​រួច​មក ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទាក់ទង​រក​សាច់ញាតិ​ឲ្យ​មក​ទទួល​ខ្លួន និង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​កក់​២​តែ​ប៉ុណ្ណោះ ។ ចំណែកឯ​សាច់ញាតិ និង​ប្រជាពលរដ្ឋ​ដែល​មក​ចោមរោម​មើល​នៅ​កន្លែង​នោះ បាន​ត្រឹមតែ​អាណិតអាសូរ​ជន​រង​គ្រោះ ហើយ​ក៏​មាន​ពាក្យ​សម្តី​លើក​ឡើង​ថា នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​សោះ ហ៊ាន​ប្លន់​ប្រដាប់​អាវុធ​ទៀត ម៉េច​បានជា​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ដឹង ឬ​អន្ដរាគមន៍​សោះ ថ្ងៃមុន​ប្លន់​ក្បែរ​ខណ្ឌ​មួយ​ដែរ តិច​ថ្ងៃ​ណាមួយ​លោក​ចោរ​ចូល​ប្លន់​ដល់​ក្នុង​ប៉ុស្ដិ៍​ទៀត​ក៏​ថា​បាន ឯណា​ទៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព  ឱ្យ​តែ​បែប​ៗ​នេះ​ចុះ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​ចេញ​ទៅ​ណា​ហើយ ៕