ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ទំនិញគេចពន្ធ​និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​ចាត់វិធានការ​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ពលករ​ចំណាក់​ខុសច្បាប់​ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ អាណត្តិ​ទី​ទ​២ នៅ​ថ្ងៃ​ទី​១៩

ខេត្តបន្ទាយ​មាន​ជ័យ​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ចាត់វិធានការ​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ពលករ​ចំណាក់​ខុសច្បាប់​ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ អាណត្តិ​ទី​ទ​២ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ។ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ អាណ​ត្តទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត បាន​លើក​ឡើង​ពី​សកម្មភាព​បទល្មើស​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន ១.​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថ​កិ​ច​លួច​នាំ​ចូល ។

២.​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុ​វត្តិភាព​ប្រជាពលរដ្ឋ ។ ៣.​បញ្ហា​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដូច្នេះ​កម្លាំង​សមត្ត​កិច្ច​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ។

៤.​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាបន ត្រូវ​មាន​វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​មិន​ឱ្យ​កើត​មាន​បញ្ហា​ចោរកម្ម ។ លោក អ៊ុ​ង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មាន​ប្រសាសន៍​ដាស់តឿន​ដល់​អាជ្ញាធរ​ខេត្ត និង​សមត្ត​កិច្ច​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ និង​អនុវត្តន៍​ឱ្យ​បាន​រាល់​សកម្មភាព​បទល្មើស​គេចពន្ធ ពិសេស​ត្រូវ​រក​ចំណូល​ចូល​រដ្ឋ ។ ពលករ​ចំណាក់ស្រុក​ត្រូវ​ទប់ស្កាត់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ចាត់​វិធាន​ចំពោះ​ការ​មេខ្យល់​ជា​ដាច់ខាត់ ហើយ​បទល្មើស​គ្រឿងញៀន​ត្រូវ​មាន​វិធានការ​លប់​បំបាត់​ឱ្យ​អស់ ៕