ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Couple Run បង្វែរ​ការ​គិត​មិនមែន​រត់ តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់ ប៉ុន្តែ​ដើម្បី​គន្ធ​បុប្ផា

8 ឆ្នាំ មុន

Couple Run ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ខាង​មុខ​នេះ សូម​ទាំងអស់​គ្នា កុំ​មានការ​យល់​ច្រឡំ​ថា គឺជា​ការ​រត់​បែប​គូសង្សារ​តែ​មួយ​មុខ​នោះ គឺ​វា​មិនមែន​ទេ ប៉ុន្តែ​រូបភាព​នោះ​នឹង​រំលេច​ស្នេហា​បែប​ជា​ក្រុម​គ្រួសារ

Couple Run ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ខាង​មុខ​នេះ សូម​ទាំងអស់​គ្នា កុំ​មានការ​យល់​ច្រឡំ​ថា គឺជា​ការ​រត់​បែប​គូសង្សារ​តែ​មួយ​មុខ​នោះ គឺ​វា​មិនមែន​ទេ ប៉ុន្តែ​រូបភាព​នោះ​នឹង​រំលេច​ស្នេហា​បែប​ជា​ក្រុម​គ្រួសារ មិត្តភក្តិ បងប្អូន និង​ដៃគូ​សង្សារ​ផង​ដែរ​។ អ្វី​ដែល​ពិសេស​នោះ គឺ​ដើម្បី​យក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អគ្គនាយក Ice Watch លោក សួង ស៊ី​ម កាល​សន្និសីទ​ថ្ងៃ​សៅរ៍ ទី​៨ កុម្ភៈ នេះ ។

យ៉ាងណាមិញ​នៅ​ក្នុង​កម្មវិធី Couple Run លោក សួង ស៊ី​ម បន្ត​ឲ្យ​ដឹង​ទៀត​ថា «​វិញ្ញាសា ក្នុង​ថ្ងៃ​នោះ​មាន​រត់​៣​គីឡូម៉ែត្រ និង​រត់​១០០​ម៉ែត្រ​» ។

អគ្គនាយក Ice Watch ថ្លែង​៖ «​បាទ​… ថ្ងៃ Couple Run វិញ្ញាសា​យើង​មាន​រត់​៣​គីឡូម៉ែត្រ​ដោយ​ចងដៃ​គ្នា​ជាមួយ​ដៃគូ ជុំវិញ​បរិវេណ​ស្តា​ត​អូ​ឡាំ​ពិ​ក និង​រត់​១០០​ម៉ែត្រ ចងជើង​គ្នា​នៅ​មុខ​ឆាក​ការ​ប្រគំ​តន្ត្រី ហើយ​ចំពោះ​ការ​រត់​មិន​មាន​យក​ចាញ់​ឈ្នះ​អ្វី​នោះ​ទេ គឺ​រត់​ដើម្បី​សប្បាយ​ទាំងអស់​គ្នា និង​អ្វី​ដែល​សំខាន់​នោះ គឺ​យក​ថវិកា​ជួយ​ពេទ្យ​គន្ធ​បុប្ផា​» ។

មិនតែប៉ុណ្ណោះ​លោក ប៉ែន វុ​ទ្ធី តំណាង​សហព័ន្ធ​ស្ម័គ្រ​ចិត្តបាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ដោយ​ប្រកាន់​ថា កម្មវិធី Couple Run មាន​និន្នាការ​សំដៅលើ​គូសង្សារ​។ ជាក់ស្ដែង​កម្មវិធី​នេះ​ទៀត សោត​ផ្ដោត​សំខាន់​លើ​គោលការណ៍​៣​គឺ ៖

១. បំផុសសកម្មភាព​កីឡា​តាម​រយៈ​ការ​រត់ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ
២. ជួយ​ដល់​សង្គម​រាល់​ការ​ចំណាយ​ថវិកា​៦$ ក្នុង​នោះ​៥០% ផ្ដល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា
៣.​ចុង​ក្រោយ​អ្នក​បាន​ចូលរួម​ទាំងអស់​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម​ក្នុង​កម្មវិធី ហើយ​ក៏   អាច​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ដូច​ជា​គ្រួសារ មិត្តភក្តិ និង​ដៃគូ​សង្សារ​ជាដើម​។

ព្រឹត្តិការណ៍​នេះ នឹង​ត្រូវធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ តែ​ម្ដង ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​មានការ​រៀបចំ​ឡើង​ដោយ Ice Watch រួម​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ជា​ច្រើន ដូច​ជា​សហព័ន្ធ​ខ្មែរ​អត្ត​ពលិកម្ម​ស្ម័គ្រចិត្ត និង​ក្រ​សូ​ង​អប់រំ យុវជន និង​កីឡា​។ រួម​សហការ​ដោយ Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze និង Cam-Idea ដែល​ក្នុង​នោះ​ក្រុមហ៊ុន ឌី​ជី អ៊ី​ន​ធើ​រ​ណេ​ត បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ក្នុង​ន័យ​មួយ ដើម្បី​ជា​ការ​ជួយ​ដល់​សង្គម​ជាតិ ក៏​ដូច​ជា​ការ​បង្ហាញ​អត្ថន័យ​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​ផង​ដែរ​។ អ្នក​ទាំងអស់​គ្នា​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ​៦​ដុល្លារ​នៅ​តាម​ទីតាំង​៖

១. សាខា ice-watch ព្រះ​មុនី​វង្ស (០៧៧ ៧៥ ១០០០)
២. Ice Park ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)
៣. ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក
៤. ហាង Deluxe Chicken មាត់ទន្លេ​ជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)
៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

អ្នកចូលរួម​ក៏​នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ ៖
– អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​, cheer balloon មួយ និង​កងដៃ​មួយ​របស់ ice-watch
– ទឹកបរិសុទ្ធ​មួយ​ដប ទឹក​ផ្លែ​ឈើ Freeze មួយ​កំប៉ុង
– សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះតម្លៃ​៥០%
– កាដូ​ពី Libresse
– កាត​បញ្ចុះតម្លៃ​សម្រាប់ Deluxe Chicken

កាន់តែ​ពិសេស សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន​នឹង​ទទួល​បាន​៖
– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park
– កាដូ​ពី​ផលិតផល​កូរ៉េ Yadah
– សំបុត្រ​កុន 2D, Popcorn និង​កូកាកូឡា នៅ Legend Cinema
– Vitamin Beroca

មក​ដល់​ពេល​នេះ តាម​តួលេខ​របស់​ក្រុមការងារ​លក់​សំបុត្រ​បាន​ជិត​មួយ​ពាន់​សំបុត្រ ហើយ ក៏​សង្ឃឹមថា ដល់​ថ្ងៃ​នោះ​នឹង​មាន​ចំនួន​អ្នកចូលរួម​កាន់តែ​ច្រើន ជាង​នេះ​ដើម្បី​បាន​ទាំង​សប្បាយ និង​នាំ​យក​ថវិកា​ជូន​គន្ធ​បុប្ផា​៕