រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៦ នេះ Charles & Keith ចាប់ផ្ដើមវិធីសាស្ត្រថ្មី ជាមួយនឹងពណ៌ក្រម៉ៅ ដែលមានលាយពណ៌ក្រម៉ិចក្រម៉ើមតិចៗ ណែនាំជូនជាមួយនឹងការ រក្សានូវអត្តសញ្ញាណដើមខ្លះៗ។ គំនិតឆ្នៃប្រឌិតនៃសហសម័យនេះ និងយកលំនាំតាមអារម្មណ៍មិនអាចបំភ្លេចបានដែលមានឥទ្ធិពលខ្លាំងមកលើរចនាបទនាពេលបច្ចុប្បន្ន។
ការចាប់ផ្ដើមជាមួយដំណើរការឆ្ពោះទៅកាន់ការចងចាំល្អៗ និងបានបញ្ចប់ជាមួយភាពផ្អែមល្ហែមរបស់ស្ត្រី ការរំលឹកឡើងវិញពីអនុស្សាវរីយ៍ដែលមានឥទ្ធិពលលើការរួមបញ្ចូលជាមួយវប្បធម៌នៃសោភ័ណ្ឌភាព ខណៈពេលដែលធាតុតូចៗ គឺជាកត្តានៃការបណ្ដុះការបកស្រាយ ស្តាយទាន់សម័យជាច្រើន។ ការរចនាឡើងវិញនៃម៉ូតទាំងនេះនឹងមាននៅលើកាតាប ស្ពាយលើខ្នងមីនី ស្បែកជើងកែងស្មើ ស្បែកជើងសង្រែក ស្បែកជើងកែងចោតជាដើម។ កត្តាទាំងនេះ គឺជាការផ្លាស់ប្ដូរឱ្យទាន់សម័យកាលដោយប្រើភាពទាក់ទាញនៃម៉ូដែលចាស់ដែលបានបង្ហាញនៅលើស្បែកជើងគ្មានខ្សែ ស្បែកជើងឈើមានកន្លាស់ កាបូប ហើយនឹងកាបូបដែលមានបន្តោងសោរពណ៌ទឹកដោះគោ និងពណ៌ផ្កាឈូកខ្ចី។
ដោយឡែកសម្រាប់ក្មេងៗ គឺជាភាពផ្ទុយគ្នាដែលនាំមកវិញនូវភាពចងចាំពីកុមារភាព ជាពិសេសសញ្ញាវីដេអូហ្គេមចាស់ៗបង្ហាញនៅលើកាបូប នៅលើដៃកាបូប ស្បែកជើងសង្រែកដែលមានច្រើនពណ៌ ស្បែកជើងចងខ្សែ និងស្បែកជើងផ្ទាត់។ ការប្រឹងប្រែងរុករកនូវអ្វីដែលថ្មី និងចុងក្រោយបង្អស់សម្រាប់យុវវ័យស៊ីវីល័យតាមបែបកីឡា និងសុភាពនារី គឺជាកាដូថ្មីនៅក្នុងឆ្នាំ២០១៦៕
ចែករំលែកព័តមាននេះ