ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​សម្ពោធ​ទូរស័ព្ទ​ស៊េរី Galaxy A 2016 មាន​រូបរាង​ប្រណីត​ និង​មុខងារ​ច្រើន​យ៉ាង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​23 មករា 2016 ក្រុមហ៊ុន​សាម​សុង​កម្ពុជា សម្ពោធ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ថ្មី ​គឺ​សាម​សុង Galaxy A Series 2016 នៅ​មជ្ឈមណ្ឌល​សេវាកម្ម សាម​​សុង ដែល​មាន​អា​សយ​ដ្ឋា​ន​ផ្ទះ​លេខ A11-A13

រាជធានី​ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​23 មករា 2016 ក្រុមហ៊ុន​សាម​សុង​កម្ពុជា សម្ពោធ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ថ្មី ​គឺ​សាម​សុង Galaxy A Series 2016 នៅ​មជ្ឈមណ្ឌល​សេវាកម្ម សាម​​សុង ដែល​មាន​អា​សយ​ដ្ឋា​ន​ផ្ទះ​លេខ A11-A13 ផ្លូវជាតិ​លេខ​៦ សង្កាត់​ស្វាយ​ដង្គុំ  ក្នុង​ទីក្រុង​សៀមរាប​។ សាម​សុង Galaxy A ជា​ទូរស័ព្ទ​ទំនើប​ដែល​មាន​រូបរាង​ប្រណីត ​ហើយ​កាមេរ៉ា​ត្រូវ​បាន​កែ​លម្អ​មាន​លក្ខណៈ​ល្អ​ប្រសើរ​។

ទូរស័ព្ទ​ Galaxy A (2016) ជា​ការ​រចនា​ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​អាច​ឱ្យ​អតិថិជន​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​ ព្រមទាំង​មាន​ជម្រើស​បី​ផ្សេង​គ្នា  គឺ​ប្រភេទ​អេ​ក្រង់ 5.5 អ៊ី​ន​សម្រាប់​Galaxy A7 អេ​ក្រង់​5.2​អ៊ី​ន​ សម្រាប់ Galaxy A5 និង​អេ​ក្រង់​4.7 អ៊ី​ន ​សម្រាប់​ Galaxy A 3​។ ទូរស័ព្ទ​ស៊េរី​ថ្មី Galaxy A 2016 មាន​រូប​រាង​ប្រណីត​​គ្មាន​គូ​ប្រៀប ​ព្រមទាំង​មាន​មុខងារ​ពិសេស​ជា​ច្រើន​ដែល​ត្រូវ​បាន​កែ​លម្អ​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​។

ទូរស័ព្ទ Galaxy A (2016) ​ត្រូវ​បាន​រចនា​ឡើង​បន្ថែម​របស់​ Samsung Galaxy ចុង​ក្រោយ​បំផុត ផលិត​ពី​តួ​លោហធាតុ និង​កញ្ចក់​ប្រភេទ Corning Gorilla Glass 4  ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ មាន​ភាពរឹងមាំ រូបរាង​ស្រស់​ស្អាត​ទាក់ទាញ​ភ្នែក​បំផុត និង​មាន​ភាព​ទាន់សម័យ​។ ទូរស័ព្ទ Galaxy A ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មើលរូប​ភាព​ច្បាស់​ជាង​មុន​ជា​មួយ​នឹង​កែម​ដែល​ស្តើង​តូច​ស្អាត​។

ទូរស័ព្ទ Galaxy A (2016) ​ក៏​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​ជាង​មុន​ដែល​ធ្វើឱ្យ​ទាំង​រូបភាព ​និង​វី​ដេ​អូ​កាន់តែ​ភ្លឺ​និង​ច្បាស់​ជាង​មុន​។ ប្រព័ន្ធ​ដំណើរការ​ដែល​មាន​កំរិត​ខ្ពស់​មួយ​នេះ​អាច​កាត់​បន្ថយ​ភាព​រំ​ញ័រ​រូបភាព ដោយ​កាមេរ៉ា​មុខ​និង​ក្រោយ​ដែល​មាន​អា​ភិត​ឆឺ F1.9 ដើម្បី​អោយ​អ្នក​ប្រើប្រាស់​ថតរូប​បាន​ល្អ​ទោះបីជា​នៅ​កន្លែង​ងងឹត​ក៏​ដោយ​។ ជាង​នេះ​ទៅ​ទៀត ជាមួយនឹង លក្ខណៈ​ពិសេស​របស់ Quick Launch អ្នក​ចុច​ប៊ូ​តុង​ដើម​តែ​2​ដង​ប៉ុណ្ណោះ​អ្នក​ប្រើប្រាស់​កាមេរ៉ា​បាន​ដោយ​ចំណាយពេល​មិន​ដល់​មួយ​វិនាទី​ផង​។ អ្នក​ក៏​អាច​ថតរូប selfie ដែល​មាន​រូបភាព​ធំ​ជាង​មុន​និង​ប្រើ​បាតដៃ​សម្រាប់​បញ្ជា​កាមេរ៉ា​ថត​។

លោក ជា សុ​ជាតិ ប្រធាន​ផ្នែក​ទូរ​ស័​ទ្ទ របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​នៅ​កម្ពុជា​បានអោយ​ដឹង​ថា​៖ « នៅ​ក្រុមហ៊ុន​សាម​សុង ពួក​យើង​ប្តេជ្ញា​បង្កើន​ភាព​ច្នៃប្រឌិត​ដោយ​ផ្អែក​លើ​តម្រូវការ និង​មតិ​យោ​ប​របស់​អតិថិជន​។ យើង​សូម​ណែនាំ នូវ​ទូរស័ព្ទ​ស៊េរី Galaxy A 2016 ដែល​កាន់តែ​កាលី កាន់តែ​ខ្លាំង  ហើយ​យើង​ផលិត​ឡើង ដើម្បី​បំពេញតម្រូវការ របស់​អតិថិជន ជា​ពិសេស សម្រាប់​យុវវ័យ​តែ​ម្តង​៕ ទន្ទឹម​គ្នា​នេះ​ដែរ លោក ជា សុ​ជាតិ បាន​អំពាវនាវ​អោយ​អតិថិជន​ទាំងអស់​ជាវ​នូវ​ផលិត​ផល​សាម​សុង Galaxy A 2016 នាំ​ចូល​ស្របច្បាប់ ដែល​មាន​បិទ sticker “Cambodia Privilege” នៅ​លើ​សំបក​ទូរ​ស័​ទ្ទ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ក្រុមហ៊ុន​សាម​សុង​។ ជាមួយ​គ្នា​នេះ​ដែរ សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជួយ​ទប់ស្កាត់​នូវ​ផលិត​នាំ​ចូល​គេចពន្ធ​នានា ដើម្បី​ធានា​បាន នូវ​តម្លាភាព​នៃ​ការ​ប្រកួតប្រជែង​ស្របច្បាប់​។  សូម​បញ្ជាក់​ថា sticker “Cambodia Privilege” ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន សាម​សុង ដើម្បី​សំគាល់​ផលិតផល​ទូរ​ស័​ទ្ធ និង ថេ​ប្លេ​ត សាម​សុង ដែល​នាំ​ចូល​ស្របច្បាប់ ហើយនឹង​ត្រូវ​បិទ​លើ​គ្រប់​ទូរ​ស័​ទ្ទ និង​ថេ​ប្លេ​ត សាម​សុង​ចាប់ពី​ស​ប្តា​ហ៍​នេះ​តទៅ ដើម្បី​អតិថិជន​ងាយស្រួល​ចំណាំ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ www.samsungmobilepress.com ៕