ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនព្រីនឈានមុខគេលើលោករបស់ជប៉ុន Epson បានណែនាំ «PaperLab» ដែលជាប្រព័ន្ធបង្កើតក្រដាសក្នុងការិយាល័យដំបូងគេក្នុងលោកដែលធ្វើឱ្យក្រដាស ខូចៗទៅជាក្រដាសល្អថ្មីវិញដោយមានដំណើរការច្រើនដំណាក់ក្នុងប្រព័ន្ធស្មុគស្មាញនេះ ។
ក្រុមហ៊ុន Epson Corporation បានបង្កើតអ្វីដែលខ្លួនមានជំនឿថា នឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។ ប្រព័ន្ធបង្កើតក្រដាសឡើងវិញក្នុងការិយាល័យនេះ មានសមត្ថភាពពិសេសធ្វើឱ្យក្រដាស ខូចៗទៅជាថ្មី ដោយយកក្រដាសខូចចូលទៅកាន់ប្រព័ន្ធបង្កើតឡើងវិញយ៉ាងមានប្រសិទ្ធភាពដោយគ្មានប្រើប្រាស់ទឹក ឬវត្ថុធាតុគីមីក្នុងដំណើការនោះទេ ។ ក្រុមហ៊ុនគ្រោងនឹងនាំយកបច្ចេកវិទ្យាសន្សំសំចៃនេះចូលក្នុងផលិតកម្មពាណិជ្ជកម្មប្រទេសជប៉ុនឆ្នាំ២០១៦នេះជាមួយនឹងការលក់ក្នុងតំបន់មួយចំនួន ខណៈកាលបរិច្ឆេទច្បាស់លាស់មិនទាន់អះអាងបញ្ជាក់នៅឡើយទេ ។
ការិយាល័យអាជីវកម្មរដ្ឋាភិបាល និងការិយាល័យក្រុមហ៊ុនផ្សេងទៀតដែលដំឡើង «PaperLab» នឹងបង្កភាពងាយស្រួលដែលវាអាចផលិតក្រដាសថ្មីគ្រប់ទំហំកម្រាស់ និងគ្រប់ប្រភេទទាំងអស់ពីក្រដាសការិយាល័យ និងប័ណ្ណអាជីវកម្ម ។ ក្រដាសមានប្រភពចេញពីដើមឈើ ហើយក្នុងនាមជាក្រុមហ៊ុនដែលឈានមុខគេផ្នែកផលិតម៉ាស៊ីនព្រីនបានផ្តោតយ៉ាងស៊ីជម្រៅលើការប្រើប្រាស់ក្រដាសក្នុងការិយាល័យដោយផ្តល់នូវបច្ចេកវិទ្យាថ្មីក្នុងដំណើការផលិតក្រដាសប្រើប្រាស់ឡើងវិញក្រដាសដែលមានស្រាប់ក្នុងទម្រង់ខូច ។ ប្រព័ន្ធស្មុគស្មាញនៃ PaperLab រួមមាន ៖ ដំណើរការកែច្នៃឡើងវិញផ្អែកលើការិយាល័យ, ការបំផ្លាញយ៉ាងសម្ងាត់នៃឯកសារ, ការផលិតកម្រិតខ្ពស់នៃប្រភេទក្រដាសផ្សេងៗ និងការផលិតពណ៌បៃតងមានន័យថាការបង្កើតក្រដាសឡើងវិញមិនជះឥទ្ធិពលក្នុងបរិយាកាសជុំវិញទេ៕
ចែករំលែកព័តមាននេះ