ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ទួរីស​បើក​បុក​គោ​យន្ត​អត់​ភ្លើង​កំពុង​បត់​ឆ្លង​ផ្លូវ ស្លា.ប់​ម្នាក់ របួស​ព្រះ​សង្ឃ​៤អង្គ

8 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ រថយន្ត​ម៉ាក​ទួរីស ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AH៤៧៣៨ បាន​បុក​គោ​យន្ត​កន្ត្រៃយ៍​អត់​មាន​ភ្លើង​បំភ្លឺ​បត់​ឆ្លង​ផ្លូវបណ្តាល​ឱ្យ​អ្នក​បើកគោ​យន្ត​ស្លា.ប់​នៅ​នឹង​កន្លែង​ កាល​ពី​វេ​លា​ម៉ោង​៧​យប់

ខេត្ត​កំពត​ ៖ រថយន្ត​ម៉ាក​ទួរីស ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AH៤៧៣៨ បាន​បុក​គោ​យន្ត​កន្ត្រៃយ៍​អត់​មាន​ភ្លើង​បំភ្លឺ​បត់​ឆ្លង​ផ្លូវបណ្តាល​ឱ្យ​អ្នក​បើកគោ​យន្ត​ស្លាប់​នៅ​នឹង​កន្លែង​ កាល​ពី​វេ​លា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់​ចំណុច​លើ​ស្ពាន​បេតុង​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​មាស​។

លោក​មិន ញ៉េប អនុ​ប្រធាន​ផ្នែក​នគរ​បាល​ចរាចរ​ស្រុក​បន្ទាយ​មាស​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហ៊ី ហាំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​តា​អៀក ឃុំ​សំរោង​ក្រោម​ រី​ឯ​គោ​យន្ត​រង​ការ​ខូច​ខាត​ទាំង​ស្រុង និង​រថយន្ត​បាន​ធ្លាក់​ទៅ​ក្រោម​ស្ពាន​ ដែល​ក្នុង​រថយន្ត​នោះ​ក៏​មាន​ព្រះ​សង្ឃ​៤​អង្គ​ដែររង​របួស​ស្រាល​។

លោក​មិន ញ៉េប អនុ​ប្រធាន​ផ្នែក​នគរ​បាល​ចរាចរ​បាន​ប្រាប់​បន្ត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​គោយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត់​មានភ្លើង​បំភ្លឺ ហើយ​បត់​ឆ្លង​ផ្លូវ​ ​​រថយន្តបើក​មក​​​មើល​អត់​ឃើញ​ទើប​បុក​តែ​ម្តង។

លោក​មិន ញ៉េប បន្ត​ថា ម្ចាស់​រថ​យន្ត​ឈ្មោះ​ឈីវ នៅ​ភូមិ​កោះ​មួង ឃុំ​បឹង​សាលា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បុក​គោ​យន្ត​​​៕