ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​​រួច៣ខែ​​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពង្រត់​​ទៅ​បាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​​ទើប​រៀប​ការ​បាន​រយៈ​ពេល​៣​ខែ​ ត្រូវ​​ជន​មិន​ស្គាល់​​មុខ​ចាប់​ពង្រត់​​ពី​ទ្រូង​ប្តី និង​ក្រុម​គ្រួសារ​ទៅបាត់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​ ហើយ​គេ​បាន​នាំគ្នា​​​តាម​​រក​ទាំង​យប់ ប៉ុន្តែ​សូម្បី​តែ​ស្រមោល​​បន្តិច​ក៏​ពុំ​ឃើញ​ផង ។ ​ក្រុម​គ្រួសារ​​អះ​អាង​ថា ​ពេល​ចាប់​ពង្រត់​​នោះ​បាន​ឮ​សូរ​សំឡេង​នាង​ស្រែក​ឱ្យ​ជួយ​តាម​ទូរស័ព្ទ​​​តែ​២​ម៉ាត់​​ប៉ុណ្ណោះ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​​ទើប​រៀប​ការ​បាន​រយៈ​ពេល​៣​ខែ​ ត្រូវ​​ជន​មិន​ស្គាល់​​មុខ​ចាប់​ពង្រត់​​ពី​ទ្រូង​ប្តី និង​ក្រុម​គ្រួសារ​ទៅបាត់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​ ហើយ​គេ​បាន​នាំគ្នា​​​តាម​​រក​ទាំង​យប់ ប៉ុន្តែ​សូម្បី​តែ​ស្រមោល​​បន្តិច​ក៏​ពុំ​ឃើញ​ផង ។ ​ក្រុម​គ្រួសារ​​អះ​អាង​ថា ​ពេល​ចាប់​ពង្រត់​​នោះ​បាន​ឮ​សូរ​សំឡេង​នាង​ស្រែក​ឱ្យ​ជួយ​តាម​ទូរស័ព្ទ​​​តែ​២​ម៉ាត់​​ប៉ុណ្ណោះ ក៏​បាត់​ឈឹង​រហូត​តែ​ម្តង ដែល​បញ្ហា​នេះ​​ធ្វើ​ឱ្យ​​ក្រុម​គ្រួសារ​ ជា​ពិសេស​ប្តី​របស់​នាង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នាង​យ៉ាង​​ខ្លាំង ។

​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៨ មេសា ​​ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំង​ធ្នង់​​ ខណ្ឌ​ដង្កោ ​។ ស្ត្រី​ដែល​​ក្រុម​គ្រួសារ​​សង្ស័យថា ​មាន​គេ​ចាប់​ពង្រត់​​នោះ​ឈ្មោះ​​ចាន់ ស្រី​កា អាយុ​១៩​ឆ្នាំ ​មុខ​របរ​លក់​ដូរ នៅ​ផ្ទះ​ក្នុង​​ភូមិ​ខាងលើ ចំណែក​ប្តី​របស់នាង​ឈ្មោះ​ឈុំ ​ភក្ត្រា ​ហៅ​​ប្រុក អាយុ​២១​ឆ្នាំ ​ពួកគេ​ទាំងពីរ​នាក់​​ទើប​​រៀប​ការ​បាន​រយៈ​ ពេល​៣​ខែ​ប៉ុណ្ណោះ។ ​

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា ​មាន​ក្រុម​ជន​​មិន​ស្គាល់​មុខ​ត្រូវ​បាន​គេ​ដឹង​ថា មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ ក្នុង​នោះ​គេ​ស្គាល់​១​គ្រឿង​ម៉ាក​ហុង​ដា C125 ស៊េរី​​​ឆ្នាំ​២០១១ ពណ៌ខ្មៅ ឯ​១​គ្រឿង​​ទៀត​មិន​ស្គាល់​​ស៊េរី​​នោះទេ ។ នៅ​មុន​ពេល​កើត​ហេតុ​​នាង​ចាន់ ស្រី​កា បាន​ទៅ​ឈរ​លេង​នៅ​​​ខាង​ក្រោយ​ផ្ទះ​តែ​ម្នាក់​​ឯ​ង ឯ​ក្រុម​គ្រួសារ​​ខ្លះ​​នៅ​ក្នុង​ផ្ទះ​ ខ្លះ​នៅ​មុខ​ផ្ទះ និង​ខ្លះ​ទៀត​កំពុង​ងូត​ទឹក​នៅ​ក្នុង​បន្ទប់​​ទឹក ហើយ​ក្រុម​ជន​មិន​ស្គាល់​មុខ​បាន​ទៅ​ចាប់​​នាង​ដឹក​យក​ចេញទៅ​បាត់ ។ ក្នុង​ខណៈ​​នោះ​ស្ត្រី​ជា​​ម្តាយ​បាន​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​ថា នាង​ត្រូវ​គេ​ចាប់​​ទេ ព្រោះ​កន្លង​មក​នាង​ និង​ប្តី​ឧស្សាហ៍​​ប្រឡែង​​គ្នា​​លេង​ហើយ​នាង​តែង​តែ​ស្រែក​ឱ្យ​ជួយ​បែប​នេះ ហើយ​នៅ​ពេល​កើត​ហេតុ​​ស្ត្រីជា​ម្តាយ​ដែល​កំពុង​​ងូត​ទឹក​នឹក​ស្មាន​ថា នាង​ប្រឡែង​គ្នា​លេង​ជា​មួយ​ប្តី​​ដូច​សព្វដង ។​ ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ក្រោយ​​មក​បាត់​មិន​ឃើញ​នាង​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​ ហើយ​​នៅ​កន្លែង​​​នាង​​ឈរ​គេ​ប្រទះ​ឃើញ​តែ​ស្បែក​ជើង​របស់​នាង​១គូ និង​ខ្សែ​កាបូប​ស្ពាយ​​ដែល​ដាច់​តែ​ប៉ុណ្ណោះ​ ពេល​នោះ​​ក្រុម​គ្រួសារ​រួម​ជា​មួយ​​សមត្ថ​កិច្ច​​​បាន​នាំគ្នា​​ដើរ​រក​គ្រប់​ទី​កន្លែង​​ ។ មិន​តែ​ប៉ុណ្ណោះ​ មួយ​សន្ទុះ​ក្រោយ​មក​គេ​បាន​និយាយ​​ទូរស័ព្ទ​​ទៅ​នាង​ហើយ​​នាង​បាន​ទទួល​ទូរស័ព្ទ​តែ​អត់​ឮ​និយាយ​​តបត​​ទេ គ្រាន់តែ​ឮ​នាង​ស្រែក​ជួយ​២​ទៅ​៣​ម៉ាត់​ប៉ុណ្ណោះ ក៏​ស្ងាត់​ឈឹ​ង​ទៅវិញ​រហូត។

​ប្រភព​ដដែល​បាន​បន្ត​​ថា​ នៅពេល​កើត​ហេតុ​​នោះ​បុរស​ជា​ប្តីរបស់​នាង​មិន​នៅ​ផ្ទះ​ទេ រវល់​ទៅ​លេង​ផ្ទះ​អ៊ំ ដែល​នៅ​ក្នុង​​ភូមិ​នោះដែរ ហើយ​ទាក់​ទិន​​ទៅ​នឹង​ហេតុការណ៍​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​មាន​គេ​លួច​ស្រឡាញ់​នាង​មុន​ពេល​នាង​រៀប​ការ ​​ហើយ​ក្រោយ​​ពេល​នាង​រៀប​ការ​បុរស​ដែល​ស្រឡាញ់​នាង​មិន​បាន​នោះ​ចង​គំនុំ​​ក៏​បាន​ចាប់​នាង​ទៅតែ​ម្តង។ ​ពេល​នេះ​​គេ​ពុំ​ដឹង​ថា នាង​មាន​សុវត្ថិភាព​ ឬ​យ៉ាង​ណា​នោះ​ឡើយ៕