ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនភៀស​សឹក​​៧៣នាក់​រង​នូវ​ជំងឺ​គ្រុន​​ក្តៅ ក្អួត​ចង្អោរ ល្ហិត​ល្ហៃ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ជនភៀស​សឹក​​ចំនួន​​៧៣​នាក់ ​ក្នុងចំណោម​រាប់ម៉ឺននាក់​​ដែល​កំពុង​ស្នាក់នៅ​​ក្នុង​មណ្ឌលជនភៀស​សឹក​​វត្តពង្រ ​ស្ថិត​ក្នុងឃុំពង្រ ​​ស្រុក​​ចុងកាល់ ​បានកើត​ជំងឺ​ក្អួត​ចង្អោ​ រាក​រូស​ធ្ងន់ធ្ងរ ​ត្រូវបញ្ជូនទៅ​​​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្តរ​មានជ័យយ៉ាង​ប្រញាប់ប្រញាល់​​ ដើម្បី​សង្គ្រោះ​​ជីវិត​​​ពួកគេ​​កាលពីវេលាម៉ោង​​៧​និង​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​២៩

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ជនភៀស​សឹក​​ចំនួន​​៧៣​នាក់ ​ក្នុងចំណោម​រាប់ម៉ឺននាក់​​ដែល​កំពុង​ស្នាក់នៅ​​ក្នុង​មណ្ឌលជនភៀស​សឹក​​វត្តពង្រ ​ស្ថិត​ក្នុងឃុំពង្រ ​​ស្រុក​​ចុងកាល់ ​បានកើត​ជំងឺ​ក្អួត​ចង្អោ​ រាក​រូស​ធ្ងន់ធ្ងរ ​ត្រូវបញ្ជូនទៅ​​​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្តរ​មានជ័យយ៉ាង​ប្រញាប់ប្រញាល់​​ ដើម្បី​សង្គ្រោះ​​ជីវិត​​​ពួកគេ​​កាលពីវេលាម៉ោង​​៧​និង​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​២៩ មេសា ២០១១ ។ មនុស្សទាំង​​៧៣​នាក់​នោះ​​មានអាយុ​​ចាប់ពី​​១៥​ឆ្នាំ​ចុះក្រោម ​ពួក​គេ​​​កើតអាការ​​រាករូស​នេះ បន្ទាប់​ពី​គ្រុនក្តៅ ​ក្អួត​ចង្អោរ​ តឹង​ទ្រូង​ បណ្តាល​​មក​​ពីការ​​បរិ​ភោគ​​​ខ្វះ​អនាម័យ​។​

សូមបញ្ជាក់​​ថា ​កាលពីយប់​ថ្ងៃ​ទី​​២៨ ម្សិល​មិញ​​នេះ ជន​ភៀស​​សឹកទាំង​​៧៣​នាក់នេះ ​បាន​​​ទទួលរង​​ជាតិ​​ពុលយ៉ាង​ចម្លែក បណ្តាល​ឱ្យ​​​ក្អួត​​ចង្អោរ​ តឹង​ទ្រូង ពិបាក​​ដកដង្ហើម​​ ទន់ដៃ​​ជើង ​និង​​អស់​​កម្លាំង​​ល្ហិត​ល្ហៃ ហើយ​បន្ទាប់​​មក​រាក​រូស​​ធ្ងន់​ធ្ងរ​​​តែម្តង ។ ​អ្នកនៅ​​ក្នុង​មណ្ឌល​​​ជនភៀស​សឹក​​​បាន​និយាយ​​ថា អ្នក​រងគ្រោះ​​ទាំង​នោះ​​បាន​ហូប​​ទឹក​​ស្រះ ​ហូបពោត​ស្ងោរ ​ហូបបាយ និង​ហូប​​​ចំណី​​អាហារ​ធម្មតា​។​

គ្រូពេទ្យ​​​ដែលជួយសង្គ្រោះ​​​អ្នកជំងឺ​​បាន​ឱ្យ​​ដឹង​ថា ​អ្នក​រងគ្រោះ​​​ដោយការ​គ្រុនក្តៅ ​ក្អួត​ចង្អោរ តឹងទ្រូង ល្ហិតល្ហៃទាំង​នោះ​ត្រូវ​បាន​​ព្យា​បាល​យ៉ាង​​យកចិត្តទុកដាក់ គឺ​រួច​ផុតពី​​ការប៉ះ​ពាល់​​ដល់អាយុជីវិត​​ហើយ​​ពោលគឺ​គ្មាន​​នរណា​ម្នាក់​​​​ស្លាប់ ដោយសារ​ជំងឺ​នេះទេ៕​