ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​ក្រោយ​ពេល​មានសកម្ម​ភាពចោរ​ឆក់ខ្សែ.កស្ត្រី​ម្នាក់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បានត្រូវ​ចោរ​ឆក់​ខ្សែ​​.ក​ក្នុង​ខណៈ​ពេល​ដែលនាង​ និងបងស្រី​កំពុង​​ជិះ​ម៉ូតូ​ឌុបគ្នា​តាមផ្លូវ​ចេញពី​ទិញ​​អីវ៉ាន់​​នៅ​ផ្សារ​​ឆ្ពោះទៅ​ផ្ទះ ហើយ​ក្រោយ​ពេលកើត​ហេតុ ជន​សង្ស័យ​ម្នាក់​ត្រូវ​ក្រុម​សន្តិ​សុខ​ផ្សារ​​ចោម​ចៅ ​និងប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាម​ចាប់បាន ប៉ុន្តែ​ធ្វើ​ការ​​ឆែក​ឆេរមិនឃើញ​មានខ្សែ​.កដែលឆក់​​បាននោះទេ មិន​តែប៉ុណ្ណោះ​

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បានត្រូវ​ចោរ​ឆក់​ខ្សែ​​.ក​ក្នុង​ខណៈ​ពេល​ដែលនាង​ និងបងស្រី​កំពុង​​ជិះ​ម៉ូតូ​ឌុបគ្នា​តាមផ្លូវ​ចេញពី​ទិញ​​អីវ៉ាន់​​នៅ​ផ្សារ​​ឆ្ពោះទៅ​ផ្ទះ ហើយ​ក្រោយ​ពេលកើត​ហេតុ ជន​សង្ស័យ​ម្នាក់​ត្រូវ​ក្រុម​សន្តិ​សុខ​ផ្សារ​​ចោម​ចៅ ​និងប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាម​ចាប់បាន ប៉ុន្តែ​ធ្វើ​ការ​​ឆែក​ឆេរមិនឃើញ​មានខ្សែ​.កដែលឆក់​​បាននោះទេ មិន​តែប៉ុណ្ណោះ​ជន​នោះ​បាន​បដិ​សេធ​ថា ខ្លួនមិន​មែន​ជាចោរ​ទៀត​ផង ។

​ហេតុការណ៍​នេះបានកើត​ឡើង​កាលពីវេលា​ម៉ោង​៩ និង​២៥នាទីព្រឹក​ថ្ងៃទី២៨ មេសា ឆ្នាំ ២០១១ នៅលើ​​កំណាត់​ផ្លូវ​ជាតិលេខ៤ ភូមិថ្នល់​បំបែក​ សង្កាត់ចោមចៅ ​​ខណ្ឌដង្កោ ។ ​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​គង់ ភាវី អាយុ​២០​ឆ្នាំ មានទីលំ​នៅ​​ភូមិព្រៃ​ល្វា សង្កាត់ចោមចៅ បានបាត់​បង់​ខ្សែ​.​កបា្ល​ទីន​១ខ្សែ​ ទម្ងន់​២ជី ។ ចំណែក​ជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លួន​ឈ្មោះ​អ៊ាន់ ថត  អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​​នៅភូមិព្រៃ​ដើមថ្នឹង ឃុំព្រៃ​​ដើម​ថ្នឹង ស្រុក​ស៊ីធរកណ្តាល ​ខេត្ត​ព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិ​ត្រពាំង​​ថ្លឹង សង្កាត់​ចោមចៅ ។

តាមប្រភព​ព័ត៌​មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បានជិះម៉ូតូ​១គ្រឿង​ម៉ាកហុង​ដាអាយខន ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ 1AW 6011 ​ឌុប​បង​ស្រី​ត្រឡប់​មកពី​ទិញអីវ៉ាន់​នៅ​ផ្សារ​​ជម្ពូ​វ័ន ឆ្ពោះ​ទៅផ្ទះ ក្នុង​ទិស​ដៅ​​ពីលិច​ទៅកើត។ ពេលនោះ​​ជនសង្ស័យ​​ជិះ​ម៉ូតូម៉ាកគ្លីកពណ៌​ក្រហម១គ្រឿង ពាក់ស្លាកលេខ​កណ្តាល ​1H 2994 តាមពីក្រោយ​ លុះ​ទៅ​ដល់​​ចំណុច​​ខាង​លើ ក៏បានធ្វើសកម្ម​ភាព​​ឆក់​ខ្សែ​.ក​ក្នុងខណៈ​ពេលដែលស្ត្រី​រងគ្រោះ​បន្ថយ​ល្បឿន​ម៉ូតូ​ប្រុង​បត់ទៅស្តាំដៃ​ចូល​តាមផ្លូវបេតុង ។ ​​បន្ទាប់ពី​​ឆក់​បាន​ជន​នោះ​​ព្យាយាម​ជិះម៉ូតូ​គេចខ្លួន​ ប៉ុន្តែ​​​ត្រូវ​ប្រជាពលរដ្ឋ​ និង​ក្រុម​សន្តិសុខ​​នៅជិត​នោះ ​ប្រទះឃើញ​ក៏នាំគ្នា​ជិះ​ម៉ូតូ​ដេញ​​តាម​រហូត​​ដល់ភូមិថ្មគោលចម្ងាយ​ប្រមាណ​ជាង​១គីឡូ​ម៉ែត្រ ​ពី​កន្លែង​​កើតហេតុ​ ទើប​ចាប់​បាន​នាំទៅ​​ប្រគល់​ឱ្យ​ប៉ូលិស​​ធ្វើ​ការ​សួរនាំ ។ ​

ក្រោយពេលចាប់ខ្លួន ធ្វើ​ការ​ឆែកឆេរ​មិន​មាន​ឃើញ​ខ្សែ.ក​ដែលគេ​ឆក់​បាន​​នៅ​ជាប់នឹង​ខ្លួននោះឡើយ​ដែលសង្ស័យ​ថា ជន​នេះ​យក​ខ្សែ.ក​​នោះបណ្តោះ​​ទៅ​ឱ្យ​បក្សពួក​របស់​គេ​ផ្សេងទៀត ។ ប៉ុន្តែ​ទោះបី​​ជាបែបណា ជននេះ​បានបដិសេធ​ថា ខ្លួន​មិន​មែន​​ជា​ចោរ​ឆក់​ឡើយ ឯការដែល​ខ្លួនជិះ​ម៉ូតូ​រត់នោះ​គឺដោយ​សារភិត​ភ័យ​​ពេលជិះម៉ូតូ​ប៉ះដៃ​ចង្កូត​ម៉ូតូអ្នក​ផ្សេង​ ៕