ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រមូល​ត្រា​ចាស់ និង​ប្រគល់​ត្រា​​ថ្មី​ដល់​មន្ត្រី​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​6​ក្នុង​ស្រុក​​ភ្នំ​ស្រុក​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅ​សាលា​ស្រុក​ភ្នំ​ស្រុក កាល​ពី​ព្រឹក​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១១ មាន​រៀប​ចំ​ពិធី​ប្រមូល​ត្រា​ចាស់​ និង​ប្រគល់​ត្រា​ថ្មី​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៦​របស់​ស្រុក​ ក្រោម​អធិបតី​ភាព​លោក​សេង គី ​អភិ​បាល​ស្រុក​។ អញ្ជើញ​​​ចូល​រួម​ក្នុង​ពិធី​នោះ​មាន​​លោក​​ម៉ា សាឯម ​ប្រធាន​​ក្រុម​ប្រឹក្សា​ស្រុក​ លោក​វរ​សេនីយ៍​ទោ ​ឌុច គឹម​ហ៊ាង អនុ​ប្រធាន​

ខេត្ត​បន្ទាយ​មានជ័យ ៖ នៅ​សាលា​ស្រុក​ភ្នំ​ស្រុក កាល​ពី​ព្រឹក​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១១ មាន​រៀប​ចំ​ពិធី​ប្រមូល​ត្រា​ចាស់​ និង​ប្រគល់​ត្រា​ថ្មី​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៦​របស់​ស្រុក​ ក្រោម​អធិបតី​ភាព​លោក​សេង គី ​អភិ​បាល​ស្រុក​។ អញ្ជើញ​​​ចូល​រួម​ក្នុង​ពិធី​នោះ​មាន​​លោក​​ម៉ា សាឯម ​ប្រធាន​​ក្រុម​ប្រឹក្សា​ស្រុក​ លោក​វរ​សេនីយ៍​ទោ ​ឌុច គឹម​ហ៊ាង អនុ​ប្រធាន​ការិយា​ល័យ​កណ្តាល​ស្ថិតិ​ អគ្គីភ័យ​ តំណាង​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ស្នង​ការ​​នគរបាល​​​ខេត្ត​ ព្រម​ទាំង​លោក​អធិ​ការ​ អធិ​ការ​រង លោក​មេឃុំ នាយ​ប៉ុស្តិ៍​ ព្រម​ទាំង​ថ្នាក់​ដឹក​​នាំ​អង្គភាព​ក្នុង​ស្រុក​ជា​ច្រើន​​រូប​ទៀត ។​

លោក​វរ​សេនីយ៍​ទោ ឌុច គឹម​ហ៊ាង បាន​មាន​ប្រសាសន៍​​ទាក់​ទង​នឹង​​​ការ​​ប្រមូល​ត្រា​ចាស់ និង​ប្រគល់​ត្រា​ថ្មី​នេះ គឺ​ត្រា​ចាស់​ប្រមូល​យក​​ទៅ​ទុក​នៅ​រដ្ឋ​បាល​សាលា​ខេត្ត ​ហើ​យ​ត្រា​ថ្មី​នេះ ប្រគល់​​​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​សម្រាប់​បោះ​ត្រា​​លើ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​​លើ​ផ្លូវច្បាប់ ឬ​បែប​បទ​ផ្សេងៗ ។ ជា​មួយ​គ្នា​នេះ ​​ក្រោយ​ពី​ទទួល​បាន​​ត្រា​ថ្មី​​នេះ​ហើយ ​នាយ​​បុ៉ស្តិ៍​រដ្ឋ​បាល​​ត្រូវ​គ្រប់​គ្រង​ថែរក្សា​​ឱ្យ​បាន​ល្អ​ជៀស​វាង​ការ​បាត់​បង់ ។ ពាក់​ព័ន្ធ​​នឹង​ការ​ងារ​ប្រអប់​សំបុត្រ​​ លោក​អនុ​ប្រធាន​ការិយា​ល័យ​កណ្តាល​​បាន​ណែ​នាំ​មន្ត្រី​​នគរ​បាល​​ស្រុក​ត្រូវ​យក​ប្រអប់​សំបុត្រ​​ទៅ​ដាក់​​នៅ​កន្លែង​ណា​ដែល​ជា​ទី​ប្រជុំ​​ជន ​ជៀស​វាង​កុំ​​យក​ទៅ​ដាក់​ក្នុង​បរិ​វេណ​វត្ត​អារាម ។​

បន្ទាប់​ពី​គណៈ​អធិបតី​​ប្រមូល​ត្រា​ចាស់​ និង​ប្រគល់​​ត្រា​ថ្មី​ជូន​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៦​រួច​មក លោក​​សេង គី អភិ​បាល​ស្រុក​ភ្នំ​​ស្រុក​ បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​មូល​ដ្ឋាន​​របស់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​​៣​ប្រភេទ​ ពិសេស​ការ​​ពារ និង​រក្សា​​​សន្តិ​សុខ សណ្តាប់​ធ្នាប់​បាន​ល្អ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ ថ្មីៗ​នេះ ។ ​ជា​​មួយ​គ្នា​នេះ​ លោក​​អភិ​បាល​ស្រុក​​ក៏​បាន​​កោត​សរសើរ​លោក​នាយ​ប៉ុស្តិ៍​រដ្ឋ​​បាល​​ឃុំ​ណាំតៅ ដែល​បាន​ផ្តួច​​ផ្តើម​​គំនិត​​​បំផុស​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​កសាង​ប៉ុស្តិ៍​បាន​ល្អ ។

​លោក​សេង ​គី បាន​​មាន​ប្រសាសន៍​ណែ​នាំ​ដល់​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​អស់​ក្រោយ​ពី​ទទួល​​បាន​ត្រា​ហើយ​ត្រូវ​ប្រើ​ប្រាស់​ឱ្យ​បាន​​ត្រឹម​ត្រូវ​ មិន​ត្រូវ​ទុក​ដាក់​ខ្ចី​ខ្ជា​ធ្វើ​ឱ្យ​​បាត់​បង់​ ឬ​ក៏​ប្រើ​ប្រាស់​​មិន​​ត្រូវ​តាម​ច្បាប់​​កំណត់ ។ ​ទន្ទឹម​នោះ​ ត្រូវ​មាន​សាមគ្គី​​ភាព​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ និង​​គោរព​ឱ្យ​បាន​នូវ​ក្រម​សីល​ធម៌​របស់ខ្លួន​ជា​មន្ត្រី​នគរ​បាល​ជាតិ។ នា​រសៀល​​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១១ នោះ​ដែរ លោក​វរ​សេនីយ៍​ទោ ឌុច គឹម​ហ៊ាង ក៏​បន្ត​ដំណើរ​ទៅ​​រៀប​ចំ​​ពិធី​ប្រមូល​​ត្រា​ចាស់ និង​ប្រគល់​​ត្រា​ថ្មី​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង៩​រ​ប​ស់​​​ស្រុក​ព្រះ​នេត្រ​ព្រះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ឌី តាន់ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ លោក​លី សុវណ្ណា​រិទ្ធ អភិ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ ព្រម​ទាំង​លោក​អធិ​ការ អធិ​ការ​រង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍ ​និង​មេ​ឃុំ​គ្រប់​ឃុំ​ផង​ដែរ៕