ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោកខុស​បច្ចេកទេស​បូមទឹក​អត់​ចេញ ពលរដ្ឋ​ឡើង​ដំបូល​ផ្ទះ​បា.ញ់​ពន្លត់​ទុ​ស្សេ​ឆេះ​បង្គោល​ភ្លើង​ខ្លួនឯង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​អគ្គនាយកដ្ឋាន​កសិកម្ម​ មានការ​មិន​ពេញ​ចិត្តជា​ខ្លាំង ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌទួលគោក​១​គ្រឿង​ដែល​បាន​មក​បា.ញ់​ពន្លត់​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​​…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​អគ្គនាយកដ្ឋាន​កសិកម្ម​ មានការ​មិន​ពេញ​ចិត្តជា​ខ្លាំង ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌទួលគោក​១​គ្រឿង​ដែល​បាន​មក​បាញ់​ពន្លត់​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​១​នៅ​ចំណុច​នោះ តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​បែរជា​ខុស​បច្ចេកទេស​បូមទឹក​អត់​ចេញ​ទៅ​វិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោរនាំ​គ្នា​​រត់​ឡើង​លើ​ដំបូង​ផ្ទះ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ដែល​ហេតុការណ៍​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្គោល​ភ្លើង​រហូត​បង្ក​ជា​អណ្ដាតភ្លើង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ នៅ​ចំណុច​បង្គោល​ភ្លើង​មួយ​កន្លែង នៅ​ផ្លូវ​បេតុង​ច្រកចូល​អគ្គនាយកដ្ឋាន​កសិកម្ម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង​១​កន្លែង​ខាងលើ​នេះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌទួលគោក​១​គ្រឿង​មក​ជួយ​បាញ់​ពន្លត់​ដែរ តែ​ខណៈ​មក​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​នេះ​ហាក់​ខុស​បច្ចេកទេស​ម៉េច​មិនដឹង​ទេ បែរជា​បូមទឹក​មិន​ចេញ ធ្វើ​ឲ្យ​មិន​អាច​បាញ់​ទឹក​ពន្លត់​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​មាន​ការ​ភ័យ​ស្លន់​ស្លោរ​ខ្លាច​អគ្គិភ័យ​ឆេះ​កាន់​តែ​ខ្លាំង​ និង​រាល​ដាល​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ ហើយ​ក៏​នាំ​គ្នា​រត់​ឡើង​លើដំបូល​ផ្ទះ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​រហូត​រលត់​ទាំងស្រុង​ទៅ​វិញ ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ត្រង់​ៗ​ចំពោះ​ក្រុម​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោក​ថា ខ្វះ​សមត្ថកិច្ច​ក្នុង​ការ​ជួយ​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ នេះ​ឆេះ​បង្គោល​ភ្លើង បើសិនជា​ឆេះ​ផ្ទះ​វិញ​មិនដឹង​ជា​អស់​ប៉ុន្មាន​ខ្នង​ទេ បើ​ឡានទឹក​មក​ដល់​ហើយ​បែរជា​ខុស​បច្ចេកទេស​បូមទឹក​អត់​ចេញ​ទៅ​វិញ​ចឹ​ង​នោះ ៕